ភាសាខ្មែរ > ព័ត៌មាន > 正文

ឯកឧត្តម Ali Obaid Al Dhaheri ឯកអគ្គរាជទូតប្រទេសអេមីរ៉ាតអារ៉ាប់រួមប្រចាំនៅប្រទេសចិនបំពេញទស្សនកិច្ចនៅសាកលវិទ្យាល័យភាសាបរទេសប៉េកាំង

Updated: 2023-05-12

នៅថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២៣ ឯកឧត្តម Ali Obaid Al Dhaheri ឯកអគ្គរាជទូតប្រទេសអេមីរ៉ាតអារ៉ាប់រួមប្រចាំនៅប្រទេសចិនអញ្ជើញមកបំពេញទស្សនកិច្ចនៅសាកលវិទ្យាល័យភាសាបរទេសប៉េកាំង។ ឯកឧត្តម វ៉ាង ទីងហួ លេខាធិការគណបក្សនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានជួបជាមួយគណៈប្រតិភូដែលដឹកនាំដោយឯកឧត្តម Ali Obaid Al Dhaheri

ភាគីទាំងពីរបានពិគ្រោះពិភាក្សាអំពីការផ្លាស់ប្តូរសិស្សនិស្សិតនិងគ្រូបង្រៀន ការបណ្តុះបណ្តាលសិស្ស និងការផ្លាស់ប្តូរអំពីការសិក្សាស្រាវជ្រាវ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។ ក្រោយពីជំនួបនេះ ឯកឧត្តម Ali Obaid Al Dhaheri បានជួបសំណេះសំណាលជាមួយគ្រូបង្រៀន និងនិស្សិតសាកលវិទ្យាល័យភាសាបរទេសប៉េកាំងនៅក្នុងសាលប្រជុំអន្តរជាតិនៃមហាវិទ្យាល័យភាសាអារ៉ាប់។