កាលពីថ្ងៃទី ៦ ដល់ទី ១៥ ខែមិថុនា ឆ្នាំ ២០២៣ ឯកឧត្តម យ៉ាង តាន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សកិច្ចនៅប្រទេសបារាំង អង់គ្លេស និងស្វីស រួមមាន វិទ្យាស្ថានភាសា និងវប្បធម៌បូព៌ាប្រទេសក្រុងប៉ារីសប្រទេសបារាំង វិទ្យាស្ថានជាន់ខ្ពស់ពាណិជ្ជកម្មអឺរ៉ុប សាកលវិទ្យាល័យនយោបាយក្រុងប៉ារីស សាកលវិទ្យាល័យបើកចំហប្រទេសអង់គ្លេស វិទ្យាស្ថាននយោបាយ និងសេដ្ឋកិច្ចក្រុងឡុងដ៍ សាកលវិទ្យាល័យ Oxford Brookes សាលាពាណិជ្ជកម្ម Oxford នៃសាកលវិទ្យាល័យប៉េកាំង សាកលវិទ្យាល័យក្រុងឡុងដ៍ វិទ្យាស្ថានអាស៊ីអាហ្វ្រិកនៃសាកលវិទ្យាល័យក្រុងឡុងដ៍ អង្គការយូណេស្កូ ទីស្នាក់ការអង្គការសហប្រជាជាតិ អង្គការកម្មសិទ្ធិបញ្ញាពិភពលោក និងគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិជាដើម ដើម្បីពិគ្រោះពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យភាសា ពាណិជ្ជកម្ម នយោបាយ និងសេដ្ឋកិច្ចលំដាប់លេខ ១ លើពិភពលោក និងជំរុញការបណ្តុះបណ្តាធនធានមនុស្សជំនាញ ស្វែងរកឱកាសនៃការធ្វើកម្មសិក្សាសម្រាប់និស្សិត និងការអភិវឌ្ឍវិទ្យាស្ថានខុងជឺ និងសាលានៅក្រៅប្រទេស។
ឯកឧត្តមកបានទៅទស្សនាស្ថានទូតប្រទេសចិនប្រចាំនៅប្រទេសបារាំង អង់គ្លេស និងទីស្នាក់ការប្រទេសចិនប្រចាំអង្គការសហប្រជាជាតិ ហើយបានទៅសាកសួរសុខទុក្ខជាមួយនិស្សិតដែលធ្លាប់រៀន ឬកំពុងរៀននៅសាកលវិទ្យាល័យភាសាបរទេសប៉េកាំងដែលធ្វើការ និងបន្តវិជ្ជានៅក្រៅប្រទេស ព្រមទាំងសហប្រធានវិទ្យាស្ថានខុងជឺ និងគ្រូស្ម័គ្រចិត្តនៅវិទ្យាស្ថានខុងជឺដែលមកពីសាកលវិទ្យាល័យភាសាបរទេសប៉េកាំង។