លោកជំទាវភរិយារបស់ប្រធានាធិបតីស៊ីរីអញ្ជើញមកបំពេញទស្សនកិច្ចនៅសាកលវិទ្យាល័យភាសាបរទេសប៉េកាំង

发布时间:2023-10-11

នៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៣ លោកជំទាវ Asma al-Assad ភរិយារបស់ប្រធានាធិបតីស៊ីរី បានអញ្ជើញមកបំពេញទស្សនកិច្ច និងថ្លែងសុន្ទរកថានៅសាកលវិទ្យាល័យភាសាបរទេសប៉េកាំង ហើយបានផ្លាស់ប្តូរគ្នាជាមួយភ្ញៀវកិត្តិយសជាង ៤០ រូបដែលមកពីស្ថានទូតប្រទេសនានាប្រចាំប្រទេសចិន សាកលវិទ្យាល័យល្បីឈ្មោះ និងស្ថាប័នសិក្សាស្រាវជ្រាវ ព្រមទាំងគ្រូបង្រៀន និងនិស្សិតនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង។ លោក ចា វិនជាន អនុលេខាធិការគណបក្ស និងជាសាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថា។


No.2 North Xisanhuan Road, Beijing, P.R. China 100089

Copyright@BFSU.Support by ITC