អំពីសាកលវិទ្យាល័យ

2019年11月12日


សាកលវិទ្យាល័យភាសាបរទេសប៉េកាំងមានទីតាំងស្ថិតនៅតាមផ្លូវស៊ីសានហួនខាងជើង ខណ្ឌហៃទាន ក្រុងប៉េកាំង ហើយបែងចែកជាពីរផ្នែក ។ មួយផ្នែកនៅភាគខាងកើត មួយផ្នែកទឿតនៅភាគខាងលិចនៃផ្លូវស៊ីសានហួន ។ សាកលវិទ្យាល័យភាសាបរទេសប៉េកាំងជាសាកវិទ្យាល័យ ដែលគ្រប់គ្រងដោយគ្រសួងអប់រំផ្ទាល់ ហើយក៏ជាសាកលវិទ្យាល័យ“គម្រោង ២១១” សាកលវិទ្យាល័យវេទិកាច្នៃប្រឌិតមុខវិជ្ជាឯកទេស ៩៨៥ និងជាសាកលវិទ្យាល័យ ដែលជាប់ឈ្មោះក្នុងបញ្ជីឈ្មោះសាកលវិទ្យាល័យជាប់លំដាប់លេខ ១ លើវិស័យពីរក្រុមទី ១ ក្នុងប្រទេសចិន ។

សាកលវិទ្យាល័យភាសាបរទេសប៉េកាំងជាជាសាលាឧត្តមសិក្សាបង្រៀនភាសាបរទេសទី ១ ដែលបង្កើតដោយបក្សកុម្មុយនិស្តចិន ។ កាលមុនហៅថា ក្រុមភាសារុស្ស៊ីនៃសាកលវិទ្យាល័យយោធាប្រឆាំងនឹងការឈ្លានពានពីប្រទេសជប៉ុនសាខាលេខ ៣ ដែលត្រូបង្កើតឡើងក្នុងក្រុងយ៉ានអាននៅឆ្នាំ ១៩៤១ ។ ក្រោយមក បានកែឈ្មោះជាសាលាភាសាបរទេសក្រុងយ៉ានអាន ហើយស្ថិតនៅក្រោមការដឹកនាំពីមជ្ឈិមបក្ស ។ ក្រោយពីប្រទេសចិនថ្មីត្រូវបានបង្កើតឡើង សាលានេះបានត្រូវគ្រប់គ្រងដោយក្រសួងការបរទេស ហើយបានកែឈ្មោះជា “វិទ្យាស្ថានភាសាបរទេសប៉េកាំង”នៅឆ្នាំ ១៩៥៤ ។ នៅឆ្នាំ ១៩៥៩ វិទ្យាស្ថានភាសាបរទេសប៉េកាំង និងវិទ្យាស្ថានភាសារុស្ស៊ីប៉េកាំងបានត្រូវបង្រួមគ្នាជា “វិទ្យាស្ថានភាសាបរទេសប៉េកាំង” ។ ក្រោយពីឆ្នាំ ១៩៨០ វិទ្យាស្ថានភាសាបរទេសប៉េកាំងបានស្ថិតនៅក្រោមការគ្រប់គ្រងពីក្រសួងអប់រំចិន ហើយបានកែឈ្មោះជា “សាកលវិទ្យាល័យភាសាបរទេសប៉េកាំង” នៅឆ្នាំ ១៩៩៤ ។

សព្វថ្ងៃ សាកលវិទ្យាល័យភាសាបរទេសប៉េកាំងបានទទួលការអនុញ្ញាតឱ្យបង្រៀនភាសាបរទេស ១០១ មុខ ហើយមានមូលដ្ឋានបង្រៀនភាសាប្រទេសអឺរ៉ុប និងអាស៊ីអាហ្វ្រិកធំជាងគេក្នុងប្រទេសចិន និងជាសាលាអប់រំមុខវិជ្ជាឯកទេសពិសេសក្រុមទី ១ ដែលកំណត់ដោយក្រសួងអប់រំចិន ។ សាកលវិទ្យាល័យភាសាបរទេសប៉េកាំងបានបង្កើតជារចនាសម្ព័ន្ធអប់រំ ដែលចាត់ទុកអក្សរសាស្ត្របរទេសជាមុខវិជ្ជាសំខាន់ និងបានទទួលការរីកចម្រើនរួមគ្នាលើមុខវិជ្ជាអក្សរសាស្ត្រ ច្បាប់ សេដ្ឋកិច្ច និងការគ្រប់គ្រងជាដើម ។ សាកលវិទ្យាល័យភាសាបរទេសប៉េកាំងបានបើកកម្មវិធីសិក្សាពីភាសាបរទេសមួយចំនួនធំ រួមមាន(តាមលំដាប់នៃការបង្កើតកម្មវិធីសិក្សា) Russian, English, French, German, Spanish, Polish, Czech, Romanian, Japanese, Arabic, Cambodian, Lao, Singhalese, Malay, Swedish, Hungarian, Bulgarian, Burmese, Croatian, Hausa, Vietnamese, Thai, Turkish, Korean, Slovak, Finnish, Ukrainian, Dutch, Norwegian, Icelandic, Danish, Greek, Filipino, Hindi, Urdu, Hebrew, Persian, Slovenian, Estonian, LatvianLithuanianIrish, Maltese, Bangali, Kazakh, Uzbek, Latin, Zulu, Kyrgyz, Pashtu, SanskritPaliAmharic Nepalese Somali Tamil TurkmenCatalà, Yoruba, Mongolian, Armenian, Malagasy, Georgian, Azerbaijani, Afrikaans, Macedonian, Tajiki, Tswana, Ndebele, Comorian, Creole, Shona, Tigrinya, Belarusian, Maori, Tangan, Samoan, Kurdish, Bislama, Dari, Tetum, Dhivehi, Fijian, Cook Islands Maori, Kirundi, Luxembourgish, Kinyarwanda, Niuean, Tok Pisin, Chewa, Sesotho, Sango, Tamazight, Javanese, Punjabi ។ សាកលវិទ្យាល័យភាសាបរទេសប៉េកាំងបានទទួលបន្តស្មារតីក្រុងយ៉ានអាន ប្រកាន់ខ្ជាប់នូវគោលការណ៍ដែលបម្រើយុទ្ធសាស្ត្រថ្នាក់ជាតិ ហើយបានបើកកម្មវិធីសិក្សាពីភាសាបរទេសនៃគ្រប់ប្រទេស ដែលបានបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចិន ។

សព្វថ្ងៃ សាកលវិទ្យាល័យភាសាបរទេសប៉េកាំងមានអង្គភាពអប់រំ និងសិក្សាស្រាវជ្រាវចំនួន ៣៣ ។ ប៉ុន្មានឆ្នាំនេះ សាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានបង្កើតកិច្ចសហប្រតិបត្តិការជាមួយ University of Nottingham (UK) ក្នុងការបង្កើតវិទ្យាស្ថានអនុបណ្ឌិតអន្តរជាតិ ។ ក្រៅពីនេះ សាកលវិទ្យាល័យភាសាបរទេសប៉េកាំងបានបង្កើតស្ថាប័នសិក្សាស្រាវជ្រាវពិសេសមួយចំនួនដូចជា វិទ្យាស្ថានសិក្សាស្រាវជ្រាវភាសាជាន់ខ្ពស់ សៀ គួចាង វិទ្យាស្ថានសិក្សាស្រាវជ្រាវអក្សរសាស្ត្រជាន់ខ្ពស់ វ៉ាង ជួលាំង វិទ្យាស្ថានសិក្សាស្រាវជ្រាវជាន់ខ្ពស់អំពីការគ្រប់គ្រងតំបន់ និងពិភពលោក និងវិទ្យាស្ថានសិក្សាស្រាវជ្រាវជាន់ខ្ពស់អំពីការប្រៀបធៀបអរិយធម៌ និងការផ្លាស់ប្តូរវប្បធម៌និងមនុស្សសាស្ត្រជាដើម ។ សាកលវិទ្យាល័យភាសាបរទេសប៉េកាំងបាន និងកំពុងខិតខំជំរុញការធ្វើកំណែទម្រង់អំពីការបណ្តុះបណ្តាលធនធានមនុស្ស និងបានបង្កើតមហាវិទ្យាល័យ“ប៉េវ៉ៃ” មហាវិទ្យាល័យអង្គការអន្តរជាតិ និងមហាវិទ្យាល័យអប់រំអន្តរជាតិ ។ ឈរលើមូលដ្ឋានមហាវិទ្យាល័យអាស៊ីអាហ្វ្រិក សាកលវិទ្យាល័យភាសាបរទេសប៉េកាំងបានរៀបចំបង្កើតមហាវិទ្យាល័យអាស៊ី និងមហាវិទ្យាល័យអាហ្វ្រិក ។ សាកលវិទ្យាល័យភាសាបរទេសប៉េកាំងមានមូលដ្ឋានសិក្សាស្រាវជ្រាវអំពីវប្បធម៌ មនុស្សសាស្ត្រ និងសង្គមសាស្ត្រសំខាន់ ដែលកំណត់ដោយក្រសួងអប់រំចិន គឺ មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវភាសាបរទេស និងការអប់រំចិន មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវនៃគណៈកម្មាធិការភាសាជាតិចិន(មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវពីការអភិវឌ្ឍសមត្ថភាពភាសាជាតិ) ។ ក្រៅពីនេះ សាកលវិទ្យាល័យភាសាបរទេសប៉េកាំងនៅមានមូលដ្ឋានអប់រំអំពីការសិក្សាស្រាវជ្រាវពីតំបន់ និងប្រទេសចំនួន ៤ ដែលកំណត់ដោយក្រសួងអប់រំចិន(មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវពីតំបន់អ៉រ៉ុបកណ្តាល និងខាងកើត) មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវពីប្រទេសជប៉ុន មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវពីប្រទេសអង់គ្លេស និងមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវពីប្រទេសកាណាដា) មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវពីតំបន់ និងប្រទេសចំនួន ៣៧ ដែលចុះបញ្ជីនៅក្រសួងអប់រំចិន ព្រមទាំងមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវនិងផ្លាស់ប្តូរវប្បធម៌ និងមនុស្សសាស្ត្រចំនួន ៣ ដែលកំណត់ដោយក្រសួងអប់រំចិន(មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ និងផ្លាស់ប្តូរវប្បធម៌ និងមនុស្សសាស្ត្រចិន-ឥណ្ឌូនេស៊ី មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ និងផ្លាស់ប្តូរវប្បធម៌ និងមនុស្សសាស្ត្រចិន-បារាំង និងមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ និងផ្លាស់ប្តូរវប្បធម៌ និងមនុស្សសាស្ត្រចិន-អាល្លឺម៉ង់) ។  សាកលវិទ្យាល័យភាសាបរទេសប៉េកាំងបានបោះពុម្ពផ្សាយនូវទស្សនាវដ្តីសិក្សាស្រាវជ្រាវ CSSCI ចំនួន ៤ (“ការអប់រំ និងសិក្សាស្រាវជ្រាវភាសាបរទេស” “អក្សរសាស្ត្របរទេស” “វេទិកាអន្តរជាតិ” និង“អក្សរសាស្ត្រចិនអន្តរជាតិ”) និងទស្សនាវដ្តីសិក្សាស្រាវជ្រាវ CSSCI (ផ្នែកបន្ថែម) ចំនួន ១ (“វិស័យឈានមុខនៃការសិក្សាស្រាវជ្រាវភាសាបរទេស”) ហើយបានបោះពុម្ពផ្សាយទស្សនាវដ្តីមួយចំនួនទៀតដូចជា “ការអប់រំភាសារុស្ស៊ីនៅប្រទេសចិន) “មុខវិជ្ជាភាសាប្រើប្រាស់ប្រទេសចិន(ភាសាអង់គ្លេស)” “ការអប់រំភាសាចិនអន្តរជាតិ” “ការសិក្សាភាសាអង់គ្លេស” “ការសិក្សាស្រាវជ្រាវវប្បធម៌និងមនុស្សសាស្ត្រភាសាអាល្លឺម៉ង់” “ការសិក្សាស្រាវជ្រាវពីប្រទេស និងតំបន់ភាសាបារាំង” និង“ការអភិវឌ្ឍន៍នៃតំបន់និងពិភពលោកទាំងមូល”ជាដើម ។ សាកលវិទ្យាល័យភាសាបរទេសប៉េកាំងមានទីភ្នាក់ងារបោះពុម្ពផ្សាយអំពីការអប់រំ និងសិក្សាស្រាវជ្រាវភាសាបរទេស ដែលជាមូលដ្ឋានបោះពុម្ពផ្សាយសៀវភៅ ផលិតផលសោតទស្សន៍ និងអេឡិចត្រូនិចភាសាបរទេសធំជាងគេក្នុងប្រទេសចិន ។

សព្វថ្ងៃ សាកលវិទ្យាល័យភាសាបរទេសប៉េកាំងបានបើកកម្មវិធីសិក្សាភាសាបរទេសថ្នាក់បរិញ្ញាបត្រចំនួន ១២១ មុខ ក្នុងនោះ មានមុខវិជ្ជាភាសាបរទេស ៤៤ មុខ ជាមុខវិជ្ជា ដែលមានតែមួយក្នុងប្រទេសចិន ។ សព្វថ្ងៃ សាកលវិទ្យាល័យភាសាបរទេសប៉េកាំងមានមុខវិជ្ជាសំខាន់ថ្នាក់ជាតិចំនួន ៤ (រួមទាំងមុខវិជ្ជាបណ្តុះបណ្តាល) និងមុខវិជ្ជាសំខាន់ថ្នាក់ក្រុងប៉េកាំងចំនួន ៧ ហើយមានមុខវិជ្ជាថ្នាក់បណ្ឌិតលំដាប់ ១ ចំនួន ២ (អក្សរសាស្ត្របរទេស វិទ្យាសាស្ត្រនិងវិស្វកម្មគ្រប់គ្រង) មុខវិជ្ជាសិក្សាស្រាវជ្រាវថ្នាក់អនុបណ្ឌិតលំដាប់ ១ ចំនួន ១១ (ច្បាប់ នយោបាយ ទ្រឹស្តីម៉ាស៊ីស សេដ្ឋកិច្ចប្រើប្រាស់ អក្សរសាស្ត្រចិន អក្សរសាស្ត្របរទេស ការផ្សព្វផ្សាយព័ត៌មាន វិទ្យាសាស្ត្រនិងវិស្វកម្មគ្រប់គ្រង ការគ្រប់គ្រងឧស្សាហកម្មនិងពាណិជ្ជកម្ម ការអប់រំ និងប្រវត្តិសាស្ត្រពិភពលោក) មុខវិជ្ជាជំនាញថ្នាក់អនុបណ្ឌិតចំនួន ៨ (ហិរញ្ញវត្ថុ ពាណិជ្ជកម្មអន្តរជាតិ ការអប់រំភាសាចិនអន្តរជាតិ ការបកប្រែ ព័ត៌មាននិងការផ្សព្វផ្សាយ ច្បាប់ គណនេយ្យកិច្ច និងការគ្រប់គ្រងឧស្សាហកម្មនិងពាណិជ្ជកម្ម) ដែលបានគ្របដណ្តប់លើវិស័យអក្សរសាស្ត្រ សេដ្ឋកិច្ច ការគ្រប់គ្រង ច្បាប់ ការអប់រំ និងប្រវត្តិសាស្ត្រ ។ ក្នុងការវាយតម្លៃប្រចាំឆ្នាំ ២០១៧ ចំពោះមុខវិជ្ជាឯកទេសលើកទី ៧ ទូទាំងប្រទេសចិន មុខវិជ្ជាអក្សរសាស្ត្ររបស់សាកលវិទ្យាល័យភាសាបរទេសប៉េកាំងបានជាប់លំដាប់ថ្នាក់ A+ ដែលជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងប្រទេសចិន ។ ក្នុងបញ្ជីឈ្មោះនៃការរៀបលំដាប់មុខវិជ្ជាសាកលវិទ្យាល័យ QS លើពិភពលោក” មុខវិជ្ជាសិក្សាស្រាវជ្រាវពីអក្សរ និងមុខវិជ្ជាភាសាទំនើបបានជាប់ឈ្មោះក្នុងបញ្ជីឈ្មោះនៃមុខវិជ្ជាឈានមុខទាំង ១០០ លើពិភពលោក ដែលជាប់លំដាប់លេខ ១ ក្នុងចំណោមសាកលវិទ្យាល័យផ្សេងៗនៅប្រទេសចិន ។ សាកលវិទ្យាល័យភាសាបរទេសប៉េកាំងមាននិស្សិតថ្នាក់បរិញ្ញាបត្រ ៥៦០០ នាក់ អនុបណ្ឌិតនិងបណ្ឌិត ៣១០០ នាក់ និងនិស្សិតបរទេស ១៦០០ នាក់ ។

សាកលវិទ្យាល័យភាសាបរទេសប៉េកាំងយកចិត្តទុកដាក់ដល់ការធ្វើការច្នៃប្រឌិតអំពីយន្តការគ្រប់គ្រងធនធានមនុស្ស លើកកម្ពស់ដោយគ្រប់ជ្រុងជ្រោយនូវកម្រិតសមត្ថភាពរបស់គ្រូបង្រៀន ។ សព្វថ្ងៃ សាកលវិទ្យាល័យមានគ្រូបង្រៀនជាង ១២០០ រូប និងមានគ្រូបង្រៀនជាជនបរទេសជិត ២០០ រូប ដែលមកពីប្រទេស និងតំបន់ចំនួន ៦០ លើពិភពលោក ។ សាកលវិទ្យាល័យភាសាបរទេសប៉េកាំងមានអ្នកជំនាញការជុវជនដែលមានវិភាគទានពិសេសថ្នាក់ជាតិ មានធនធានមនុស្សនាំមុខដែលជាប់ឈ្មោះក្នុងគម្រោង“ផែនការអ្នកជំនាញការមួយម៉ឺនរូប”ផ្នែកទស្សនវិជ្ជា សង្គមសាស្ត្រ និងវិទ្យាសាស្ត្រ មានគ្រូល្បីដែលជាប់ឈ្មោះក្នុង“ផែនការអ្នកជំនាញការមួយម៉ឺនរូប” មានសាស្ត្រាចារ្យកិត្តិយសដែលជាប់ឈ្មោះជា“អ្នកជំនាញការទន្លេយ៉ាងសេ” មានធនធានមនុស្សដែលជាប់ឈ្មោះក្នុង“គម្រោងធនធានមនុស្សរាប់រយ និងរាប់សិបរយថ្នាក់ជាតិ” និង“គម្រោងធនធានមនុស្សលំដាប់លេខ ១ ទាំង ៤ វិស័យ” និងគ្រូបង្រៀនល្បីដែលជាប់ឈ្មោះជា“អ្នកជំនាញការទន្លេយ៉ាងសេ” ។ ក្នុងចំណោមគ្រូបង្រៀននៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង មានជាង ៩០% ធ្លាប់បន្តការសិក្សានៅក្រៅប្រទេសចិន ។ ក្រុមគ្រូបង្រៀននៃមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវភាសាបរទេស និងការអប់រំចិនបានត្រូវជ្រើសរើស និងជាប់ឈ្មោះក្នុង“បញ្ជីឈ្មោះនៃក្រុមគ្រូបង្រៀនបែប ហួង តានីង នៃសាកលវិទ្យាល័យចិនក្រុមទី ១” ។

សាកលវិទ្យាល័យភាសាបរទេសប៉េកាំងប្រកាន់ខ្ជាប់នូវទស្សនៈអប់រំអន្តរជាតូបនីយកម្ម ដែលនាំផ្លូវអភិវឌ្ឍន៍ដោយវិស័យកម្រិតខ្ពស់ និងជំរុញការអភិឌ្ឍន៍ជាទូទៅ ហើយបានធ្វើការផ្លាស់ប្តូរជាមួយសាកលវិទ្យាល័យ និងស្ថាប័នសិក្សាស្រាវជ្រាវចំនួន ៣១៣ នៃប្រទេស និងតំបន់ចំនួន ៩១ លើពិភពលោក និងបានបង្កើតកិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយសាកលវិទ្យាល័យល្បីល្បាញមួយចំនួនដូចជា University of Nottingham, School of Oriental and African Studies (SOAS), INALCO, Moscow State Linguistic University, University of Göttingen, Sapienza University of Rome, Eötvös Loránd University, Jagiellonian University ៘ សាកលវិទ្យាល័យភាសាបរទេសប៉េកាំងបានទទួលបន្ទុកបង្កើតវិទ្យាស្ថានខុងជឺ និងថ្នាក់រៀនខុងជឺចំនួន ២៣ នៅក្រៅប្រទេសចិន ដែលស្ថិតនៅក្នុងប្រទេសចំនួន ១៨ ក្នុងទ្វីបអាស៊ី អឺរ៉ុប និងអាមេរិក ហើយជាប់លំដាប់លេខ ១ ក្នុងប្រទេសចិន រួមមាន Confucius Institute at Nürnberg-Erlangen, Germany; Confucius Institute in Brussels, Belgium; Confucius Institute at University of Vienna, Austria; Confucius Institute at University of Rome La Sapienza, ItalyConfucius Institute in Krakow, PolandConfucius Institute in Liege, BelgiumConfucius Institute at Düesseldorf, GermanyConfucius Institute at Eötvös Loránd University, HungaryConfucius Institute in Sofia, BulgariaConfucius Institute at Palacky University, Czech RepublicConfucius Institute Munich, GermanyKongzi Institute for the Teaching of Chinese Language at University of Malaya, MalaysiaConfucius Institute at Hankuk University of Foreign Studies, Republic of KoreaConfucius Institute at Barcelona, SpainConfucius Institute at Moscow State Linguistic University, RussiaConfucius Institute at Zayed University, United Arab EmiratesLondon Confucius Institute, United KingdomConfucius Institute at University of Tirana, AlbaniaConfucius Institute at University of Göttingen, GermanyConfucius Institute at Oxford Brooks University, United Kingdom; Confucius Institute at University of Colombo, Sri LankaConfucius Institute at ESCP Europe, France; and Confucius Classroom at Maryknoll School, United States

បណ្ណាល័យនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំងបានរក្សាសៀវភៅជាភាសាចិន និងបរទេសជាង ១៤៥ ម៉ឺនក្បាល សៀវភៅអេឡិចត្រូនិចជាភាសាចិននិងបរទេសជាង ២២២ លានក្បាល កាសែតចិននិងបរទេស ១១២៣ មុខ និងឃ្លាំងទិន្នន័យចិននិងបរទេសចំនួន ៩៧ ដែលភាគច្រើនជាសៀវភៅភាសា អក្សរសាស្ត្រ និងវប្បធម៌ ។ ប៉ុន្មានឆ្នាំនេះ ទន្ទឹមនឹងការអភិវឌ្ឍមុខវិជ្ជាឯកទេស បណ្ណាល័យនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំងបានប្រមូលនូវសៀវភៅនយោបាយ ច្បាប់ ទំនាក់ទំនងការទូត សេដ្ឋកិច្ច ព័ត៌មាន និងការគ្រប់គ្រងជាដើម ។ សាកលវិទ្យាល័យភាសាបរទេសប៉េកាំងកំពុងខិតខំជំរុញការអភិវឌ្ឍប្រព័ន្ធព័ត៌មានវិទ្យា បង្កើតជារចនាសម្ព័ន្ធព័ត៌មានវិទ្យា ដែលមានលក្ខណៈបើកចំហ តភ្ជាប់គ្នា ចៃឆ្លាត ច្នៃប្រឌិត និងច្របាច់បញ្ចូលគ្នា ហើយបានធ្វើវេបសាយជាភាសាបរទេសច្រើនមុខ ប្រព័ន្ធឌីជីថល មជ្ឈមណ្ឌលទិន្នន័យ ប្រព័ន្ធសូហ្វវែល និងសមិទ្ធផលដែលមានលក្ខណៈតំណាងជាច្រើនប្រភេទ ។ ក្នុងនោះ គម្រោងវេបសាយច្រើនភាសាបានចាប់ដំណើរការនៅឆ្នាំ ២០១៥ ដែលមានភាសាបរទេស ៥០ មុខ ។ នៅឆ្នាំ ២០១៨ សាកលវិទ្យាល័យភាសាបរទេសប៉េកាំងបានទទួលការអនិញ្ញាតពីក្រសួងអប់រំ ដើម្បីសាកល្បងអនុវត្តសកម្មភាពអំពីការពង្រឹងសមត្ថភាពគ្រូបង្រៀនតាមប្រព័ន្ធវៃឆ្លាត ។

ក្នុងរយៈពេលកន្លងទៅ គួបផ្សំនឹងតម្រូវការនៃការអភិវឌ្ឍយុទ្ធសាស្ត្រជាតិ សាកលវិទ្យាល័យភាសាបរទេសប៉េកាំងបានបង្កើតជាទស្សនទានអប់រំ ដែលផ្តោតសំខាន់ទៅលើភាសាបរទេស មានភាពប៉ិនប្រសប់ ចេះស្ទាត់ និងស្គាល់ច្បាស់ ព្រមទាំងស្មារតីដែលមានបរិយាប័ន្ន និងសិក្សាដោយម៉ត់ចត់ ហើយបានក្លាយទៅជាមូលដ្ឋានសំខាន់សម្រាប់បណ្តុះបណ្តាលធនធានមនុស្ស ដែលមានគុណភាពខ្ពស់លើវិស័យទំនាក់ទំនងការទូត បកប្រែ អប់រំ សេដ្ឋកិច្ច ព័ត៌មាន ច្បាប់ និងហិរញ្ញវត្ថុជាដើម ។ និស្សិតច្រើនដែលបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យភាសាបរទេសប៉េកាំងបានទៅធ្វើការងារផ្សេងៗនៅគ្រប់ទីកន្លែងទាំងក្នុង និងក្រៅប្រទេសចិន ហើយបានទទួលលទ្ធផលជាផ្លែផាា និងក្លាយជាមនុស្សឆ្នើមដែលផ្តល់ផលប្រយោជន៍ដល់សង្គម ។ តាមស្ថិតិិដែលមានលក្ខណៈមិនពេញលេញ ក្នុងចំណោមនិស្សិតដែលបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យភាសាបរទេសប៉េកាំង មានជាង ៤០០ នាក់ធ្លាប់ធ្វើជាឯកអគ្គរដ្ឋទូតប្រទេសចិនប្រចាំនៅប្រទេសផ្សេងៗ មានជាង ២០០០ នាក់ធ្លាប់ធ្វើជាទីប្រឹក្សានៅស្ថានទូតប្រទេសចិន ដូច្នេះ សាកលវិទ្យាល័យភាសាបរទេសប៉េកាំងបានត្រូវគេប្រសិទ្ធនាមថាជា “អង្រឹងនៃមន្ត្រីការទូត” ។

បច្ចុប្បន្ន សាកលវិទ្យាល័យភាសាបរទេសប៉េកាំងកំពុងខិតខំអនុវត្តការងារ តាមស្មារតីសង្គមនិយមដែលមានលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មីរបស់ឯកឧត្តម ស៊ី ជីនភីង និងស្មារតីសមាជបក្សកុម្មុយនិស្តចិនលើកទី ១៩ ទទួលបន្តប្រពៃណី និងជំរុញការអភិវឌ្ឍន៍ឱ្យកាន់តែឆាប់រហ័ស ខិតខំប្រឹងប្រែងដើម្បីរួមចំណែក្នុងការបណ្តុះបណ្តាលធនធានមនុស្សអន្តរជាតិជាន់ខ្ពស់ ដែលអាចបំពេញតម្រូវការរដ្ឋ មានស្មារតីទទួលខុសត្រូវចំពោះសង្គម មានស្មារតីច្នៃប្រឌិតនិងសមត្ថភាពអនុវត្តជាក់ស្តែង និងមានមោទនភាពជាតិចិន ចក្ខុវិស័យអន្តរជាតិវែងឆ្ងាយ សមត្ថភាពគិតគូរពិចារណាត្រឹមត្រូវ និងសមត្ថភាពឆ្លងវប្បធម៌ ហើយមានសមត្ថភាពចម្រុះ និងចេះភាសាបរទេសច្រើនមុខ ព្រមទាំងពន្លឿនដំណើរនៃការកសាងសាកលវិទ្យាល័យ ដែលមានលក្ខណៈពិសេសចិន និងជាប់លំដាប់លេខ ១ លើពិភពលោក ។

(ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០១៩)



No.2 North Xisanhuan Road, Beijing, P.R. China 100089

Copyright@BFSU.Support by ITC