និស្សិតរៀនភាសាឡាវនៃមហាវិទ្យាល័យសិក្សាអាស៊ីចូលរួមការងារបកប្រែក្នុងពិធីជប់លៀងទទួលស្វាគមន៍គណៈប្រតិភូរដ្ឋសភាឡាវ

发布时间:2023-09-27

យប់ថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២៣ ឯកឧត្តម ចាវ លឺជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន បានរៀបចំពិធីជប់លៀងដើម្បីទទួលស្វាគមន៍គណៈប្រតិភូប្រទេសឡាវដែលដឹកនាំដោយឯកឧត្តម Xaysomphone Phomvihane ប្រធានរដ្ឋសភាឡាវ។

តាមការអញ្ជើញពីសភាតំណាងប្រជាជនទូទាំងប្រទេសចិន គ្រូបង្រៀន និងនិស្សិតអនុបណ្ឌិតភាសាឡាវនៃមហាវិទ្យាល័យសិក្សាអាស៊ី សរុប ៦ នាក់ បានចូលរួមការងារបកប្រែក្នុងពិធីជប់លៀងនេះ។ គ្រូបង្រៀន និងនិស្សិតនៃមហាវិទ្យាល័យសិក្សាអាស៊ីបានខិតខំបំពេញការងារបកប្រែដោយមានស្មារតីទំនួលខុសត្រូវកម្រិតខ្ពស់ ហើយបានទទួលនូវការកោតសរសើរ និងការវាយតម្លៃខ្ពស់ពីថ្នាក់ដឹកនាំចិន និងឡាវ ដែលបានអញ្ជើញចូលរួមក្នុងពិធីជប់លៀងនេះ។


No.2 North Xisanhuan Road, Beijing, P.R. China 100089

Copyright@BFSU.Support by ITC