សាកលវិទ្យាល័យភាសាបរទេសប៉េកាំងរៀបចំពិធីបើកបវេសនកាលសម្រាប់និស្សិតថ្មីឆ្នាំ ២០២៣

发布时间:2023-09-06

នៅថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២៣ សាកលវិទ្យាល័យភាសាបរទេសប៉េកាំងបានរៀបចំពិធីបើកបវេសនកាលសម្រាប់និស្សិតថ្មីឆ្នាំ ២០២៣ នៅក្នុងកីឡាដ្ឋានសាលារៀន។ ឆ្នាំនេះ មាននិស្សិតថ្មីចំនួន ៣២៦៧ នាក់បានចូលសិក្សានៅសាកលវិទ្យាល័យភាសាបរទេសប៉េកាំង ហើយចាប់ផ្តើមនូវជីវិតថ្មីរបស់ពួកគេ។

ឯកឧត្តម វ៉ាង ទីងហួ លេខាបក្សនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង ឯកឧត្តម យ៉ាង តាន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង និងឯកឧត្តម អែ ភីង អតីតអនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិមជ្ឈិមបក្សកុម្មុយនិស្តចិន ដែលជានិស្សិតចូលរៀនសាកលវិទ្យាល័យភាសាបរទេសប៉េកាំងនៅឆ្នាំ ១៩៧៣ បានអញ្ជើញចូលរួមក្នុងពិធីបើកបវេសនាកាលនេះ។

ឯកឧត្តម យ៉ាង តាន បានថ្លែងសុន្ទរកថាទទួលស្វាគមន៍និស្សិតថ្មី។ ឯកឧត្តម វ៉ាង ទីងហួ បានជួយបំពាក់រូបសញ្ញាសាលាឱ្យតំណាងនិស្សិតថ្មី។ និស្សិតទាំងអស់គ្នាដែលចូលរួមពិធីនេះបានពាក់រូបសញ្ញាសាលារៀនជាមួយគ្នា ហើយក្លាយជា“ជន BFSU”ជាផ្លូវការ។


No.2 North Xisanhuan Road, Beijing, P.R. China 100089

Copyright@BFSU.Support by ITC