លេខាធិការដ្ឋានភាគីចិននៃយន្តការផ្លាស់ប្តូរសម្ព័ន្ធសាកលវិទ្យាល័យចិន-អាហ្វ្រិកសម្ពោធស្លាកនៅសាកលវិទ្យាល័យភាសាបរទេសប៉េកាំង

发布时间:2023-09-05

នៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៣ សមាគមអប់រំថ្នាក់ឧត្តមសិក្សាចិន និងសមាគមសាកលវិទ្យាល័យទ្វីបអាហ្វ្រិកបានរៀបចំពិធីសម្ពោធស្លាកលេខាធិការដ្ឋានភាគីចិននៃយន្តការផ្លាស់ប្តូរសម្ព័ន្ធសាកលវិទ្យាល័យចិន-អាហ្វ្រិកនៅសាកលវិទ្យាល័យភាសាបរទេសប៉េកាំង។

ឯកឧត្តម ទូ យូពួ ប្រធានសមាគមអប់រំថ្នាក់ឧត្តមសិក្សាចិន ឯកឧត្តម ចាំង តាលាំង អនុប្រធានសមាគមអប់រំថ្នាក់ឧត្តមសិក្សាចិន ឯកឧត្តម Olusola Oyewole អគ្គលេខាធិការសមាគមសាកលវិទ្យាល័យទ្វីបអាហ្វ្រិក ឯកឧត្តម វ៉ាង ទីងហួ លេខាបក្សនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង ឯកឧត្តម យ៉ាង តាន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង និងលោក ហាវ ឈីងជា អគ្គលេខាធិការរងនៃសមាគមអប់រំថ្នាក់ឧត្តមសិក្សាចិន បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធស្លាកនេះ។

ក្រោមការណែនាំពីក្រសួងអប់រំចិន និងសមាគមអប់រំថ្នាក់ឧត្តមសិក្សាចិន លេខាធិការដ្ឋានភាគីចិននៃយន្តការផ្លាស់ប្តូរសម្ព័ន្ធសាកលវិទ្យាល័យចិន-អាហ្វ្រិកនឹងធ្វើការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យចិន និងស្ថាប័នសិក្សាស្រាវជ្រាវអាហ្វ្រិកជាច្រើន ដើម្បីបង្កើតជាប្រព័ន្ធសហប្រតិបត្តិការចិន និងអាហ្វ្រិកដើម្បីជំរុញការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ។


No.2 North Xisanhuan Road, Beijing, P.R. China 100089

Copyright@BFSU.Support by ITC