ក្រុមកម្មសិក្សានៅឯនាយសមុទ្រ“ការស្រាវជ្រាវអំពីស្ថានភាព និងវិធីសាស្ត្រនៃការផ្សព្វផ្សាយទស្សនទានសហគមន៍វាសនារួមមនុស្សជាតិនៅប្រទេសម៉ាឡេស៊ី”ទទួលបានជោគជ័យ

发布时间:2023-08-29

នៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៣ ក្រុមកម្មសិក្សានៅឯនាយសមុទ្រ“ការស្រាវជ្រាវអំពីស្ថានភាព និងវិធីសាស្ត្រនៃការផ្សព្វផ្សាយទស្សនទានសហគមន៍វាសនារួមមនុស្សជាតិនៅប្រទេសម៉ាឡេស៊ី”របស់សាកលវិទ្យាល័យភាសាបរទេសប៉េកាំងបានត្រឡប់មកដល់ប្រទេសចិនវិញដោយមានសុវត្ថិភាព ក្រោយពីបានបំពេញបេសកកម្មរយៈពេល ៨ ថ្ងៃនៅប្រទេសម៉ាឡេស៊ី។ ក្រុមកម្មសិក្សានេះដឹកនាំដោយលោកស្រីសាស្ត្រាចារ្យ កៅ ជីនភីង មហាវិទ្យាល័យព័ត៌មាន និងផ្សព្វផ្សាយអន្តរជាតិ អ្នកគ្រូ ទូវ យីមីង គ្រូណែនាំសិស្សនៃមហាវិទ្យាល័យសិក្សាអាស៊ី និងមហាវិទ្យាល័យសិក្សាអាហ្វ្រិក ហើយមាននិស្សិត ១០ នាក់ដែលមកពីមហាវិទ្យាល័យសិក្សាអាស៊ី មហាវិទ្យាល័យសិក្សាអាហ្វ្រិក មហាវិទ្យាល័យព័ត៌មាន និងផ្សព្វផ្សាយអន្តរជាតិ និងមហាវិទ្យាល័យភាសាអង់គ្លេស។

នៅពេលធ្វើកម្មសិក្សានៅប្រទេសម៉ាឡេស៊ី គ្រូបង្រៀន និងនិស្សិតដែលមកពីសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានធ្វើការផ្លាស់ប្តូរជាមួយអ្នកជំនាញការ និងអ្នកសិក្សាស្រាវជ្រាវជាច្រើនរូប ដើម្បីស្វែងយល់ពីកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរលើវិស័យសេដ្ឋកិច្ច និងវប្បធម៌រវាងប្រទេសទាំងពីរ ហើយបានធ្វើការសិក្សាស្រាវជ្រាវអំពីការអភិវឌ្ឍសេដ្ឋកិច្ច រចនាសម្ព័ន្ធឧស្សាហកម្ម និងវប្បធម៌ដ៏ចម្រុះពណ៌របស់ប្រទេសម៉ាឡេស៊ី ព្រមទាំងបានទៅទស្សនាសំណង់បុរាណ និងបេតិកភណ្ឌវប្បធម៌នៅប្រទេសម៉ាឡេស៊ី ដើម្បីមានការយល់ដឹងកាន់តែច្រើនអំពីវប្បធម៌ដ៏ពិពិធកម្មនៅក្នុងតំបន់។


No.2 North Xisanhuan Road, Beijing, P.R. China 100089

Copyright@BFSU.Support by ITC