គ្រូបង្រៀនភាសាខ្មែរនៃមហាវិទ្យាល័យសិក្សាអាស៊ីទទួលការអញ្ជើញឱ្យចូលរួមពិធីបដិសណ្ឋារកិច្ចអបអរសាទរខួបលើកទី ៦៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតចិន-កម្ពុជា

发布时间:2023-08-11

យប់ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៣ ពិធីបដិសណ្ឋារកិច្ចអបអរសាទរខួបលើកទី ៦៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតចិន-កម្ពុជា ដែលរៀបចំដោយសមាគមមិត្តភាពជាមួយបរទេសប្រជាជនចិន និងស្ថានទូតប្រទេសកម្ពុជាប្រចាំនៅប្រទេសចិន បានប្រារឰដោយជោគជ័យនៅក្នុងទីក្រុងប៉េកាំង។ លោក គូ ចាយូន អនុប្រធានមហាវិទ្យាល័យសិក្សាអាស៊ី និងកញ្ញា លី ជឺមួ គ្រូបង្រៀនភាសាខ្មែរ បានទទួលការអញ្ជើញឱ្យចូលរួមពិធីបដិសណ្ឋារកិច្ចនេះ។

ឯកឧត្តម អ៊ូ វៃហួ អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន និងលោកជំទាវ ខែក កែមាលី ស៊ីសូដា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងពិធីនេះ។

ក្នុងឱកាសនេះ លោកគ្រូ គូ ចាយូន និងអ្នកគ្រូ លី ជីមួ បានធ្វើការផ្លាស់ប្តូរគ្នាជាមួយមន្ត្រីរាជការកម្ពុជា និងតំណាងក្រុមហ៊ុនចិនអំពីការបណ្តុះបណ្តាលធនធានមនុស្ស កិច្ចសហប្រតិបត្តិការវប្បធម៌ និងការស្រាវជ្រាវវិទ្យាសាស្ត្រជាដើម។ ភាគីនានាបានវាយតម្លៃខ្ពស់ចំពោះការងារបណ្តុះបណ្តាលធនធានមនុស្សរបស់សាកលវិទ្យាល័យភាសាបរទេសប៉េកាំង ហើយសង្ឃឹមថា សាកលវិទ្យាល័យនឹងអាចបណ្តុះបណ្តាលធនធានមនុស្សជំនាញភាសាបរទេសដែលមានគុណភាពខ្ពស់ឱ្យបានកាន់តែច្រើន ដើម្បីរួមចំណែកក្នុងការពង្រឹងបំណងមិត្តភាពរវាងប្រទេសទាំងពីរចិន និងកម្ពុជា។


No.2 North Xisanhuan Road, Beijing, P.R. China 100089

Copyright@BFSU.Support by ITC