មូលដ្ឋានធ្វើកម្មសិក្សារបស់និស្សិតសកលវិទ្យាល័យភាសាបរទេសប៉េកាំងសម្ពោធស្លាកនៅវិទ្យាស្ថាន ហុងហ៊ឺ ខេត្តយូណាន

发布时间:2023-07-28

ក្នុងគោលបំណងជំរុញការបង្រៀនភាសាវៀតណាម និងការសិក្សាវប្បធម៌វៀតណាមនៃសកលវិទ្យាល័យផ្សេងៗក្នុងប្រទេសចិន មូលដ្ឋានធ្វើកម្មសិក្សារបស់និស្សិតសកលវិទ្យាល័យភាសាបរទេសប៉េកាំងបានសម្ពោធស្លាកជាផ្លូវការនៅវិទ្យាស្ថាន ហុងហ៊ឺ ខេត្តយូណាន ប្រទេសចិន នៅថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២៣។ លោក ឆឹន ជីយ៉ាង នាយករងវិទ្យាស្ថាន ហុងហ៊ឺ លោក សៀ យឺ លេខាបក្សមហាវិទ្យាល័យសិក្សាអាស៊ី និងមហាវិទ្យាល័យសិក្សាអាហ្វ្រិកនៃសកលវិទ្យាល័យភាសាបរទេសប៉េកាំង បានអញ្ជើញចូលរួមក្នុងពិធីបើកស្លាកនេះ។

លោក សៀ យឺ បានគូសបញ្ជាក់ថា ការបង្កើតមូលដ្ឋានធ្វើកម្មសិក្សាសម្រាប់និស្សិតសកលវិទ្យាល័យភាសាបរទេសប៉េកាំងនៅវិទ្យាស្ថាន ហុងហ៊ឺ នេះ គឺជាសកម្មភាពដ៏សំខាន់មួយនៃគម្រោង“ដំណើរទស្សនកិច្ចតាមព្រំដែនប្រទេសចិន”។ សកលវិទ្យាល័យភាសាបរទេសប៉េកាំងសង្ឃឹមថានឹងអាចជំរុញកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថាន ហុងហ៊ឺ ដើម្បីបំពេញបន្ថែមគ្នាអាស្រ័យលើឧត្តមភាពរៀងខ្លួន ហើយរួមសហការគ្នាក្នុងការជំរុញការអភិវឌ្ឍមុខជំនាញភាសាវៀតណាម និងការបណ្តុះបណ្តាលធនធានមនុស្សដែលមានជំនាញភាសាវៀតណាម។


No.2 North Xisanhuan Road, Beijing, P.R. China 100089

Copyright@BFSU.Support by ITC