សាកលវិទ្យាល័យភាសាបរទេសប៉េកាំងរៀបចំពិធីចេញដំណើរនៃការធ្វើកម្មសិក្សានៅក្រៅប្រទេសឆ្នាំ ២០២៣ “អរិយធម៌ពិភពលោក និងភារកិច្ចយុវជន”

发布时间:2023-07-20

នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៣ សាកលវិទ្យាល័យភាសាបរទេសប៉េកាំងបានរៀបចំពិធីចេញដំណើរនៃការធ្វើកម្មសិក្សានៅក្រៅប្រទេសឆ្នាំ ២០២៣ សម្រាប់និស្សិតសាកលវិទ្យាល័យ។ ភ្ញៀវកិត្តិយសដែលមកពីស្ថាប័នរដ្ឋាភិបាល និងក្រុមហ៊ុនសំខាន់ៗ រួមមានក្រសួងអប់រំចិន ការិយាល័យអរិយធម៌មជ្ឈិមបក្សកុម្មុយនិស្តចិន ក្រុមហ៊ុនសាងសង់ផ្លូវដែកចិន ធនាគារចិន ក្រុមហ៊ុន ALIBABA ក្រុមហ៊ុន JD កាសែតដេលីចិន និងទីភ្នាក់ងារព័ត៌មានស៊ីនហួចិនជាដើម បានអញ្ជើញចូលរួមក្នុងពិធីនេះ។

ឯកឧត្តម យ៉ាង តាន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានថ្លែងសុន្ទរកថាដែលមានចំណងជើងថា “បំពេញភារកិច្ចក្នុងពិភពលោក បង្ហាញរូបភាពរបស់ប្រទេសចិន”។ លោក វ៉ាង ជីនពីន គ្រូដឹកនាំក្រុមស្រាវជ្រាវ“ការយល់ដឹងរបស់ប្រទេសអាល្លឺម៉ង់អំពី ខ្សែក្រវាត់ និងផ្លូវ” លោក នីង ឈាំង គ្រូដឹកនាំក្រុមស្រាវជ្រាវ“វប្បធម៌សិល្បៈប្រទេសតាមបណ្តោយខ្សែក្រវាត់ និងផ្លូវ” លោកស្រី លីង ហ្វូ សមាជិកក្រុមស្រាវជ្រាវ“ការដើរចូលក្នុងព្រៃប៉ៃហួ” និងលោក ស៊ឺន យីស៊ូ សមាជិកក្រុមស្រាវជ្រាវ“ថ្នាក់រៀន តាភឹងឈឺ” បានបញ្ចេញមតិយោបល់ និងចែករំលែកបទពិសោធន៍ក្នុងឱកាសនេះ។

ឯកឧត្តម យ៉ាង តាន បានប្រកាសពីការចេញដំណើរជាផ្លូវការនៃដំណើរកម្មសិក្សានៅក្រៅប្រទេសឆ្នាំ ២០២៣ ហើយបានប្រគល់ទង់ជ័យទៅឱ្យគ្រូដឹកនាំក្រុមកម្មសិក្សាទាំង ៤៣ នៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង។

គម្រោងកម្មសិក្សា“អរិយធម៌ពិភពលោក និងភារកិច្ចយុវជន”ជាគម្រោងកម្មសិក្សាទីមួយរបស់សាកលវិទ្យាល័យប្រទេសចិន ដែលស្នើសុំដោយគ្រូបង្រៀន និងបើកចំហចំពោះនិស្សិតទាំងអស់គ្នា ក្រោមប្រធានបទនៃការធ្វើកម្មសិក្សានៅក្រៅប្រទេស។ គួរបញ្ជាក់ថា នៅឆ្នាំ ២០២៣ សាកលវិទ្យាល័យភាសាបរទេសប៉េកាំងនឹងចាត់បញ្ជូនក្រុមកម្មសិក្សាចំនួន ៤៣ ដែលមានគ្រូបង្រៀន និងនិស្សិតជាង ៥០០ នាក់ទៅធ្វើកម្មសិក្សា និងចូលរួមសកម្មភាពអនុវត្តជាក់ស្តែងនៅប្រទេសផ្សេងៗក្នុងទ្វីបទាំង ៥ លើពិភពលោក។


No.2 North Xisanhuan Road, Beijing, P.R. China 100089

Copyright@BFSU.Support by ITC