ក្រុមសិក្សា“ដំណើរទស្សនកិច្ចតាមព្រំដែនប្រទេសចិន”(ចិន-វៀតណាម)របស់សកលវិទ្យាល័យភាសាបរទេសប៉េកាំងធ្វើការផ្លាស់ប្តូរនៅការិយាល័យទំនាក់ទំនងអន្តរជាតិនៃសាលារដ្ឋបាលខេត្តយូណាន

发布时间:2023-07-12

នៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៣ ក្រុមសិក្សា“ដំណើរទស្សនកិច្ចតាមព្រំដែនប្រទេសចិន”(ចិន-វៀតណាម)ដែលដឹកនាំដោយអ្នកគ្រូ វ៉ាង ចា និងសាវ ជូសួយ មកពីសកលវិទ្យាល័យភាសាបរទេសប៉េកាំង បានទៅធ្វើការផ្លាស់ប្តូរគ្នាជាមួយលោក ឆឹន យ៉ុងជឺ អនុប្រធានការិយាល័យទំនាក់ទំនងអន្តរជាតិនៃសាលារដ្ឋបាលខេត្តយូណាន។ មន្ត្រីដែលមកពីការិយាល័យធនធានមនុស្ស និងការិយាល័យកិច្ចការអាស៊ីអាគ្នេយ៍បានចូលរួមក្នុងការផ្លាស់ប្តូរនេះ។

តំណាងដែលមកពីសាលារដ្ឋបាលខេត្តយូណានបានធ្វើការណែនាំអំពីស្ថានភាពខេត្តយូណាន និងការងារទំនាក់ទំនងអន្តរជាតិរបស់សាលារដ្ឋបាលខេត្តយូណាន ពិសេសគឺទំនាក់ទំនងរវាងខេត្តយូណាន និងប្រទេសវៀតណាម។

តាមរយៈការផ្លាស់ប្តូរនេះ គ្រូបង្រៀន និងនិស្សិតដែលមកពីសកលវិទ្យាល័យភាសាបរទេសប៉េកាំងមានការយល់ដឹងកាន់តែច្រើនអំពីទំនាក់ទំនងរវាងប្រទេសចិន និងវៀតណាម ព្រមទាំងសមិទ្ធផលនៃការបើកចំហតាមតំបន់ព្រំដែនរបស់ប្រទេសចិន។ និស្សិតទាំងអស់គ្នាមានជំនឿចិត្តកាន់តែមុតមាំក្នុងការសិក្សារៀនសូត្រនាពេលខាងមុខ ខិតខំប្រឹងប្រែងដើម្បីធ្វើជាអ្នកបន្តវេននៃទំនាក់ទំនងមិត្តភាពចិន-វៀតណាម និងរួមចំណែកកាន់តែច្រើនក្នុងការពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរ។


No.2 North Xisanhuan Road, Beijing, P.R. China 100089

Copyright@BFSU.Support by ITC