គ្រូបង្រៀននៃមហាវិទ្យាល័យសិក្សាអាស៊ី និងមហាវិទ្យាល័យសិក្សាអាហ្វ្រិករៀនសូត្រពីស្មារតីនៃសមាជបក្សកុម្មុយនិស្តចិនលើកទី ២០

发布时间:2022-12-27

នៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២២ លោកសាស្ត្រាចារ្យ ជុង ជឺសៀង សមាជិកក្រុមវាយតម្លៃមុខវិជ្ជាឯកទេសភាសាបរទេសក្រុមប្រឹក្សាកិច្ចការរដ្ឋចិនអាណត្តិទី ៨ និងជាអនុប្រធានគណៈកម្មាធិការមុខវិជ្ជាភាសាបរទេសដែលប្រើប្រាស់មិនទូទៅនៃក្រសួងការបរទេសចិន បានធ្វើបទឧទ្ទេសនាមអំពីការអភិវឌ្ឍមុខវិជ្ជាឯកទេសភាសាបរទេសដែលប្រើប្រាស់មិនទូទៅក្រោមបរិការណ៍"មុខវិជ្ជាអក្សរសាស្ត្រ"ថ្មី និងការកសាងមុខវិជ្ជាឯកទេសភាសាបរទេសដែលប្រើប្រាស់មិនទូទៅលំដាប់លេខ ១ ។ លោក សៀ យឺ លេខាបក្សនៃមហាវិទ្យាល័យសិក្សាអាស៊ី និងមហាវិទ្យាល័យសិក្សាអាហ្វ្រិក ធ្វើជាអ្នកសម្របសម្រួលក្នុងកិច្ចប្រជុំនេះ។

លោកសាស្ត្រាចារ្យ ជុង ជឺសៀង បានធ្វើបទឧទ្ទេសនាមអំពីប្រវត្តិសាស្ត្រ និងស្ថានភាពបច្ចុប្បន្ននៃការអភិវឌ្ឍមុខវិជ្ជាឯកទេសភាសាបរទេសដែលប្រើប្រាស់មិនទូទៅក្រោយពីប្រទេសចិនថ្មីត្រូវបានបង្កើតឡើង ហើយបានធ្វើការណែនាំអំពីការធ្វើកំណែទម្រង់ និងគោលដៅនៃការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់មុខវិជ្ជាឯកទេសភាសាបរទេសដែលប្រើប្រាស់មិនទូទៅ។ លោកបានធ្វើការពន្យល់អំពីករណីជាក់ស្តែង និងស្មាតីនៃសមាជបក្សកុម្មុយនិស្តចិនលើកទី ២០ ដើម្បីជំរុញឱ្យគ្រូបង្រៀនគ្រប់រូបមានការស្វែងយល់ពីភារកិច្ច និងកាតព្វកិច្ចរបស់ខ្លួន ព្រមទាំងការចូលរួមចំណែកក្នុងការកសាង“ខ្សែក្រវាត់ និងផ្លូវ” និងសហគមន៍វាសនារួមរបស់មនុស្សជាតិ។

លោកស្រី ស៊ូ យីងយីង ប្រធានមហាវិទ្យាល័យសិក្សាអាស៊ី លោកស្រី លី ហុងហ្វឺង មហាវិទ្យាល័យសិក្សាអាហ្វ្រិក និងគ្រូបង្រៀនប្រមាណ ១១០ រូប បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ។


No.2 North Xisanhuan Road, Beijing, P.R. China 100089

Copyright@BFSU.Support by ITC