គម្រោងសិក្សាស្រាវជ្រាវរបស់សាកលវិទ្យាល័យភាសាបរទេសប៉េកាំងជាប់ឈ្មោះជាគម្រោងឆ្នើមនៃមូលនិធិសង្គមសាស្ត្រជាតិចិន

发布时间:2022-10-19

នៅឆ្នាំ ២០២២ ការិយាល័យផែនការទស្សនវិជ្ជា និងសង្គមសាស្ត្រប្រទេសចិនបានប្រកាសថា សាកលវិទ្យាល័យភាសាបរទេសប៉េកាំងបានសម្រេចនូវគម្រោងសិក្សាស្រាវជ្រាវជាច្រើននៃមូលនិធិសង្គមសាស្ត្រជាតិចិន។ ក្នុងនោះ គម្រោងសំខាន់ដែលដឹកនាំដោយលោកសាស្ត្រាចារ្យ ស៊ុន យូវជុង សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង គម្រោងសំខាន់ដែលដឹកនាំដោយលោកសាស្ត្រាចារ្យ វ៉ាង វិនពីន ប្រធានមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវការអប់រំភាសាចិនប្រទេសចិន និងគម្រោងសម្រាប់យុវជនដែលដឹកនាំដោយលោកស្រី លី យីណាន ប្រធានការិយាល័យភាសាបូឡូញនៃមហាវិទ្យាល័យភាសា និងវប្បធម៌អឺរ៉ុប ត្រូវបានជ្រើសរើសជាគម្រោងឆ្នើម។ គិតមកដល់ពេលនេះ អត្រាគម្រោងឆ្នើមនៃគម្រោងមូលនិធិសង្គមសាស្ត្រជាតិចិនដែលស្នើសុំដោយសាកលវិទ្យាល័យភាសាបរទេសប៉េកាំងនៅឆ្នាំនេះគឺ ៣៧,៥%។



No.2 North Xisanhuan Road, Beijing, P.R. China 100089

Copyright@BFSU.Support by ITC