លោកស្រី ស៊ូ យីងយីង ប្រធានមហាវិទ្យាល័យសិក្សាអាស៊ី ទៅទស្សនាវិទ្យាស្ថានសិក្សាស្រាវជ្រាវយុទ្ធសាស្ត្រអាស៊ី-ប៉ាស៊ីហ្វិក និងពិភពលោកនៃបណ្ឌិត្យសភាសង្គម និងវិទ្យាសាស្ត្រចិន

发布时间:2022-09-13

នៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២២ តាមការអញ្ជើញពីវិទ្យាស្ថានសិក្សាស្រាវជ្រាវយុទ្ធសាស្ត្រអាស៊ី-ប៉ាស៊ីហ្វិក និងពិភពលោកនៃបណ្ឌិត្យសភាសង្គម និងវិទ្យាសាស្ត្រចិន លោកស្រី ស៊ូ យីងយីង ប្រធានមហាវិទ្យាល័យសិក្សាអាស៊ីនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានអញ្ជើញទៅទស្សនាបណ្ឌិត្យសភាសង្គម និងវិទ្យាសាស្ត្រចិន រួមដំណើរដោយលោក វ៉ាង ពួ អនុប្រធានមហាវិទ្យាល័យសិក្សាអាស៊ី និងតំណាងគ្រូបង្រៀនច្រើនរូប ។

លោក លី សៀងយ៉ាង ប្រធានវិទ្យាស្ថានសិក្សាស្រាវជ្រាវយុទ្ធសាស្ត្រអាស៊ី-ប៉ាស៊ីហ្វិក និងពិភពលោក និងលោកស្រី ស៊ូ យីងយីង ប្រធានមហាវិទ្យាល័យសិក្សាអាស៊ី បានធ្វើបទឧទ្ទេសនាមអំពីស្ថានភាពទូទៅនៃស្ថាប័នទាំងពីរ ។ លោក លី សៀងយ៉ាង បានបញ្ជាក់ថា បើនិយាយអំពីការសិក្សាស្រាវជ្រាវអំពីបញ្ហាអន្តរជាតិ ភាសាគឺជាច្រកចូល ហើយក៏ជាឧបករណ៍ដ៏សំខាន់ដែរ ។ វិទ្យាស្ថានសិក្សាស្រាវជ្រាវយុទ្ធសាស្ត្រអាស៊ី-ប៉ាស៊ីហ្វិក និងពិភពលោកមានតម្រូវការកាន់តែច្រើនចំពោះធនធានមនុស្សដែលមានជំនាញភាសាបរទេស និងមានចំណេះដឹងអំពីប្រទេសពាក់ព័ន្ធ ។ វិទ្យាស្ថានសិក្សាស្រាវជ្រាវយុទ្ធសាស្ត្រអាស៊ី-ប៉ាស៊ីហ្វិក និងពិភពលោក បានបង្កើតកិច្ចសហប្រតិបត្តិការយ៉ាងស្អិតល្មួតជាមួយសាកលវិទ្យាល័យភាសាបរទេសប៉េកាំង ហើយសង្ឃឹមថានឹងអាចពង្រឹងឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យភាសាបរទេសប៉េកាំង ពិសេសគឺមហាវិទ្យាល័យសិក្សាអាស៊ី ។

លោកស្រី ស៊ូ យីងយីង បានថ្លែងអំណរគុណចំពោះវិទ្យាស្ថានសិក្សាស្រាវជ្រាវយុទ្ធសាស្ត្រអាស៊ី-ប៉ាស៊ីហ្វិក និងពិភពលោក ដែលធ្លាប់បានចាត់បញ្ជូនអ្នកជំនាញការល្បីឈ្មោះមកបង្រៀននៅមហាវិទ្យាល័យសិក្សាអាស៊ីនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង ហើយបានផ្តល់ជំនួយដ៏ថ្លៃថ្លាដល់មហាវិទ្យាល័យសិក្សាអាស៊ីដើម្បីជំរុញការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ ។ លោកស្រីបានបន្ថែមទៀតថា មហាវិទ្យាល័យសិក្សាអាស៊ីនឹងចែករំលែកជាមួយវិទ្យាស្ថានសិក្សាស្រាវជ្រាវយុទ្ធសាស្ត្រអាស៊ី-ប៉ាស៊ីហ្វិក និងពិភពលោកអំពីធនធានអប់រំភាសាបរទេស ដើម្បីជំរុញការអភិវឌ្ឃន៍នៃស្ថាប័នទាំងពីរ និងចូលរួមចំណែកកាន់តែច្រើនក្នុងការអភិវឌ្ឍយុទ្ធសាស្ត្រប្រទេសជាតិ ។


No.2 North Xisanhuan Road, Beijing, P.R. China 100089

Copyright@BFSU.Support by ITC