ពិធីបោះពុម្ពផ្សាយទស្សនាវដ្តី “វិជ្ជាលទ្ធិ ខុងជឺ អន្តរជាតិ”(ភាសាអង់គ្លេស)ជាលើកដំបូង និងសិក្ខាសាលាសិក្សាស្រាវជ្រាវ ប្រារឰនៅសាកលវិទ្យាល័យភាសាបរទេសប៉េកាំង

发布时间:2022-09-05

នៅថ្ងៃទី ២៦ ខែសីហា ពិធីបោះពុម្ពផ្សាយទស្សនាវដ្តីវិជ្ជាលទ្ធិ ខុងជឺ អន្តរជាតិ(ភាសាអង់គ្លេស) ជាលើកដំបូង និងសិក្ខាសាលាសិក្សាស្រាវជ្រាវ ដែលរៀបចំដោយសមាគមវិជ្ជាលទ្ធិ ខុងជឺ អន្តរជាតិ និងសាកលវិទ្យាល័យភាសាបរទេសប៉េកាំង ហើយទទួលបន្ទុកអនុវត្តដោយទីភ្នាក់ងារបោះពុម្ពផ្សាយអំពីការអប់រំ និងស្រាវជ្រាវភាសាបរទេស បានប្រារឰនៅសាកលវិទ្យាល័យភាសាបរទេសប៉េកាំង ។ លោក លី យ៉ានតុង ប្រធានសមាគមវិជ្ជាលទ្ធិ ខុងជឺ អន្តរជាតិ បានផ្ញើមកនូវលិខិតអបអរសាទរជាផ្លូវការ

លោក ឆឹន ឡាយ អគ្គទីប្រឹក្សារងនៃសមាគមវិជ្ជាលទ្ធិ ខុងជឺ អន្តរជាតិ លោក វ៉ាង នាននីង លោក ចាង សៀជឺ លោក លី យ៉ាន លោក វ៉ាង សៀទីន និងលោក អាន លឺជឺ ដែលជាអនុប្រធានសមាគមវិជ្ជាលទ្ធិ ខុងជឺ អន្តរជាតិ លោក ចា តឺយ៉ុង អគ្គលេខាធិការរងនៃសមាគមវិជ្ជាលទ្ធិ ខុងជឺ អន្តរជាតិ លោក យ៉ាង តាន និពន្ធនាយកនៃទស្សនាវដ្តីវិជ្ជាលទ្ធិ ខុងជឺ អន្តរជាតិ(ភាសាអង់គ្លេស) និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង លោក ឆឹន យុយ ប្រធានការិយាល័យបោះពុម្ពផ្សាយអំពីការបង្រៀននៃនាយកដ្ឋានសង្គមសាស្ត្រក្រសួងអប់រំចិន និងលោកស្រី វ៉ាង ហ្វាង លេខាបក្ស និងជាប្រធានទីភ្នាក់ងារបោះពុម្ពផ្សាយអំពីការអប់រំ និងស្រាវជ្រាវភាសាបរទេស បានអញ្ជើញចូលរួមក្នុងពិធីនេះ ។ លោក ឆឹន យុយ លោក ឆឹន ឡាយ លោក ចា តឺយ៉ុង និងលោក យ៉ាង តាន បានអញ្ជើញសម្ពោធស្លាកនៃទស្សនាវដ្តីវិជ្ជាលទ្ធិ ខុងជឺ អន្តរជាតិ(ភាសាអង់គ្លេស) ។

ទស្សនាវដ្តីវិជ្ជាលទ្ធិ ខុងជឺ អន្តរជាតិ(ភាសាអង់គ្លេស) ជាទស្សនាវដ្តីសំខាន់របស់សមាគមវិជ្ជាលទ្ធិ ខុងជឺ អន្តរជាតិ សម្រាប់ជំរុញការសន្ទនារវាងអរិយធម៌ប្រទេសផ្សេងៗ ណែនាំការសិក្សាស្រាវជ្រាវ បង្ហាញពីសមិទ្ធផលនៃការសិក្សាស្រាវជ្រាវ និងបង្កើតជាស្ពានតភ្ជាប់ដួងចិត្តប្រជាជន ។ ទស្សនាវដ្តីវិជ្ជាលទ្ធិ ខុងជឺ អន្តរជាតិ(ភាសាចិន) បានបោះពុម្ពផ្សាយនៅខែឧសភា ឆ្នាំ ២០២១ ដោយរួមសហការគ្នាជាមួយសាកវិទ្យាល័យឈីងហួ ។ ទស្សនាវដ្តីវិជ្ជាលទ្ធិ ខុងជឺ អន្តរជាតិ(ភាសាអង់គ្លេស)នេះនឹងអាចជំរុញការផ្សព្វផ្សាយពីលទ្ធិខុងជឺ និងវប្បធម៌ប្រពៃណីចិន ផ្តល់ក្តីប្រាជ្ញា និងស្មារតីចិនសម្រាប់ការដោះស្រាយបញ្ហាប្រឈមផ្សេងៗលើពិភពលោក ហើយក៏បានបង្កើតជាវេទិកាដ៏សំខាន់មួយសម្រាប់ជំរុញការផ្លាស់ប្តូរ និងការសិក្សាស្រាវជ្រាវអំពីលទ្ធិ ខុងជឺ និងវប្បធម៌ប្រពៃណីចិនរវាងអ្នកជំនាញការនៃបណ្តាប្រទេសនានា ។


No.2 North Xisanhuan Road, Beijing, P.R. China 100089

Copyright@BFSU.Support by ITC