កម្មវិធីបោះជំរំរដូវក្តៅ “ភាពល្អបវរ វប្បធម៌” សម្រាប់ជនជាតិរុស្ស៊ីដែលរៀបចំដោយសាកលវិទ្យាល័យភាសាបរទេសប៉េកាំងបើកសម្ពោធជាផ្លូវការ

发布时间:2022-08-22

នៅថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២២ កម្មវិធីបោះជំរំរដូវក្តៅ “ភាពល្អបវរ វប្បធម៌” សម្រាប់ជនជាតិរុស្ស៊ី ដែលរៀបចំដោយសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានបើកសម្ពោធជាផ្លូវការតាមអនឡាញ ។ លោកស្រី យីគូណា គូសៀយីណួវ៉ា សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យរដ្ឋភាសាក្រុងមូស្គូ និងលោក ចា វិនជាន អនុលេខាបក្ស និងជាសាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានអញ្ជើញចូលរួមក្នុងពិធីបើកសម្ពោធនេះ ។

កម្មវិធីបោះជំរំនេះឧបត្ថម្ភដោយមជ្ឈមណ្ឌលផ្លាស់ប្តូរ និងសហប្រតិបត្តិការភាសាចិន និងបរទេសនៃក្រសួងអប់រំចិន ទទួលបន្ទុករៀបចំដោយការិយាល័យកិច្ចការវិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង និងទីភ្នាក់ងារបោះពុម្ពផ្សាយអំពីការបង្រៀន និងសិក្សាស្រាវជ្រាវភាសាបរទេស ហើយជាកម្មវិធីផ្លាស់ប្តូរវប្បធម៌ដែលការិយាល័យកិច្ចការវិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំងរៀបចំឡើងសម្រាប់ជនជាតិរុស្ស៊ីដែលរៀនភាសាចិន ។ កម្មវិធីបោះជំរំនេះរៀបចំរយៈពេល ៨ ថ្ងៃ ដែលផ្តោតសំខាន់ទៅលើការសិក្សាភាសាចិន និងវប្បធម៌ចិន ។ សិស្សនិស្សិតរុស្ស៊ី ២០៧ នាក់ ដែលមកពីសាលាជាង ៦០ នៃទីក្រុង ៣១ ប្រទេសរុស្ស៊ី បានចូលរួមក្នុងកម្មវិធីនេះ ។

នៅវិស្សមកាលធំឆ្នាំ ២០២២ ការិយាល័យកិច្ចការវិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំងនឹងខិតខំបញ្ចេញឧត្តមភាពរបស់ខ្លួនដែលមានជំនាញភាសាបរទេសច្រើនមុខ រៀបចំកម្មវីធីផ្លាស់ប្តូរវប្បធម៌“ស្ពានភាសាចិន” ១០ លើកតាមប្រព័ន្ធអនឡាញ រួមមានកម្មវិធីបោះជំរំ ៦ លើក ដែលរៀបចំសម្រាប់អ្នកសិក្សាភាសាចិនដែលមកពីប្រទេសរុស្ស៊ី វៀតណាម ម៉ាឡេស៊ី ប្រទេស និងតំបន់ដែលប្រើភាសាបារាំង ប្រទេសនិងតំបន់អារ៉ាប់ ហើយមានកម្មវិធីបោះជំរំ ៤ លើកដែលរៀបចំសម្រាប់អ្នកសិក្សាភាសាចិនលើពិភពលោកទាំងមូល ។ ប្រធានបទនៃកម្មវិធីបោះជំរំទាំងនេះរួមមាន “ភាសាចិន ចំណាប់អារម្មណ៍” “ជួបគ្នា ប្រទេសចិន” “ភាពល្អបវរ វប្បធម៌” “កម្លាំងទាក់ទាញនៃអក្សរចិន” និង“អាហារឆ្ងាញ់របស់ប្រទេសចិន” ៘ គិតមកដល់ពេលនេះ អ្នកចុះឈ្មោះចូលរួមកម្មវិធីបោះជំរំមានចំនួនជាង ១០០០ នាក់ ហើយមានកម្មវិធីបោះជំរំចំនួន ៥ បានបើកសម្ពោធជាផ្លូវការ ។


No.2 North Xisanhuan Road, Beijing, P.R. China 100089

Copyright@BFSU.Support by ITC