លោក គូ ចាយូន មកពីសាកលវិទ្យាល័យភាសាបរទេសប៉េកាំង ៖ ចាក់បញ្ចូលនូវកម្លាំងយុវវ័យក្នុងការកសាងសហគមន៍វាសនារួមចិន-កម្ពុជា

发布时间:2022-08-08

នៅថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២២ ផ្នែកព័ត៌មានសំខាន់“វេទិកាអន្តរជាតិ”នៃកាសែតប្រជាជន ដេលី បានចុះផ្សាយនូវអត្ថបទរបស់លោកសាស្ត្រាចារ្យរង គូ ចាយូន និងលោកបណ្ឌិត នាក់ ចិន្តារិទ្ធិ នាយកមជ្ឈមណ្ឌលកម្ពុជាសម្រាប់ស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សរ៍ទី ២១ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលមានចំណងជើងថា “ចាក់បញ្ចូលនូវកម្លាំងយុវវ័យក្នុងការកសាងសហគមន៍វាសនារួមចិន-កម្ពុជា” ។

អត្ថបទនេះបានគូសបញ្ជាក់ថា បច្ចុប្បន្ន បុព្វហេតុមិត្តភាពចិន-កម្ពុជាកំពុងឈានដំណើរទៅមុខឥតឈប់ឈរ ក្នុងយុគសម័យដែលភាគីទាំងពីររួមគ្នាកសាងសហគមន៍វាសនារួមចិន-កម្ពុជា ។ យុវជននៃប្រទេសទាំងពីរមានទំនាក់ទំនងកាន់តែជិតស្និទ្ធ ហើយមានយុវជនខ្មែរកាន់តែច្រើនបាន និងកំពុងមកបន្តវិជ្ជានៅប្រទេសចិន ។ ក្រោយពីបញ្ចប់ការសិក្សានៅប្រទេសចិន ពួកគេបានត្រឡប់ទៅស្រុកខ្មែរវិញ ហើយដើរតួនាទីយ៉ាងសំខាន់ក្នុងមជ្ឈដ្ឋានផេ្សងៗនៃសង្គមខ្មែរ ។

តាមអត្ថបទនេះបានឱ្យដឹងថា យុវជនគឺជាក្តីសង្ឃឹមនៃទំនាក់ទំនងប្រទេសទាំងពីរ ។ ពួកគេខិតខំរៀនសូត្រគ្នាទៅវិញទៅមក បង្កើនការស្វែងយល់គ្នា និងរីកចម្រើនលូតលាស់ជាមួយគ្នា ហើយនឹងចាក់បញ្ចូលនូវកម្លាំងយុវវ័យក្នុងការអភិវឌ្ឍវិស័យផ្សេងៗ និងជំរុញឱ្យបើកទំព័រថ្មីនៃការកសាងសហគមន៍វាសនារួមចិន-កម្ពុជា ។


No.2 North Xisanhuan Road, Beijing, P.R. China 100089

Copyright@BFSU.Support by ITC