និស្សិតរៀនភាសាហ្វីលីពីននៃមហាវិទ្យាល័យសិក្សាអាស៊ីចូលរួមកម្មវិធីរៀនរបាំប្រពៃណីតាមអនឡាញ តាមការអញ្ជើញពីក្រសួងការបរទេសហ្វីលីពីន

发布时间:2022-06-13

រសៀលថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២២ និស្សិតរៀនភាសាហ្វីលីពីននៃមហាវិទ្យាល័យសិក្សាអាស៊ីបានចូលរួមកម្មវិធីរៀនរបាំប្រពៃណី La Jota Moncadeña តាមអនឡាញ តាមការអញ្ជើញពីក្រសួងការបរទេសហ្វីលីពីន ។

កម្មវិធីរៀនរបាំប្រពៃណីនេះបានរៀបចំឡើងដោយក្រសួងការបរទេសហ្វីលីពីន គណៈកម្មាធិការវប្បធម៌ និងសិល្បៈហ្វីលីពីន និងក្រុមរបាំជនជាតិ “ឡាងប៉ាកែ”នៃប្រទេសហ្វីលីពីន ។ និស្សិត ៤ នាក់ដែលមកពីមហាវិទ្យាល័យសិក្សាអាស៊ីនៃសកលវិទ្យាល័យភាសាបរទេសប៉េកាំង បានចូលរួមរៀនរបាំប្រពៃណីក្នុងកម្មវិធីនេះ ។ ក្រៅពីនេះ នៅមាននិស្សិតនៃសកលវិទ្យាល័យប៉េកាំង និងសកលវិទ្យាល័យជីនណាន ដែលតំណាងឱ្យប្រទេសចិន ចូលរួមក្នុងកម្មវិធីនេះដែរ ។



No.2 North Xisanhuan Road, Beijing, P.R. China 100089

Copyright@BFSU.Support by ITC