គ្រូបង្រៀន និងនិស្សិតរៀនភាសាបង់ក្លាដែស ទទួលការអញ្ជើញឱ្យចូលរួមពិធីបដិសណ្ឋារកិច្ចដែលរៀបចំដោយស្ថានទូតប្រទេសបង់ក្លាដែសប្រចាំនៅប្រទេសចិន

发布时间:2022-04-10

ក្នុងគោលបំណងអបអរសាទរខួបលើកទី ៥១ ឆ្នាំ ទិវាឯករាជ្យជាតិនៃប្រទេសបង់ក្លាដែស ស្ថានទូតប្រទេសបង់ក្លាដែសប្រចាំនៅប្រទេសចិនបានរៀបចំពិធីបដិសណ្ឋារកិច្ចនៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២២ ។ គ្រូបង្រៀន និងនិស្សិតរៀនភាសាបង់ក្លានៃមហាវិទ្យាល័យសិក្សាអាស៊ី បានទទួលការអញ្ជើញឱ្យចូលរួមពិធីបដិសណ្ឋារកិច្ចនេះ ។

ក្នុងឱកាសនេះ ឯកឧត្តម MahbubUzZaman ឯកអគ្គរដ្ឋទូតប្រទេសបង់ក្លាដែសប្រចាំនៅប្រទេសចិន បានថ្លែងសុន្ទរកថាសំខាន់ ដែលបានធ្វើបទឧទ្ទេសនាមអំពីគោលនយោបាយ“រាប់អានជាមួយប្រទេសផ្សេងៗ”របស់ប្រទេសបង់ក្លាដែស ព្រមទាំងបានរំលឹកឡើងវិញនូវចំណងមិត្តភាពដ៏ល្អប្រពៃរវាងប្រទេសទាំងពីរបង់ក្លាដែស និងចិន ។

និស្សិតនៃសកលវិទ្យាល័យភាសាបរទេសប៉េកាំងបានច្រៀងបទចម្រៀងភាសាបង់ក្លាដែស“មាតុភូមិយើង” និងបទចម្រៀង“រួមគ្នាឆ្ពោះទៅអនាគត”ជាភាសាចិន និងបង់ក្លាដែស ដែលបានទទួលការកោតសរសើរមិនដាច់ពីមាត់ពីមន្ត្រីការទូតនៃបណ្តាប្រទេសនានា ។


No.2 North Xisanhuan Road, Beijing, P.R. China 100089

Copyright@BFSU.Support by ITC