សាកលវិទ្យាល័យភាសាបរទេសប៉េកាំងចាត់ចែងការងារឆមាសសិក្សារដូវផ្ការីកឆ្នាំ ២០២២

发布时间:2022-03-10

នៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២២ សាកលវិទ្យាល័យភាសាបរទេសប៉េកាំងបានរៀបចំកិច្ចប្រជុំស្តីពីការចាត់ចែងការងារឆមាសសិក្សារដូវផ្ការីកឆ្នាំ ២០២២ ។

ឯកឧត្តមលេខាបក្ស វ៉ាង ទីងហួ ឯកឧត្តមអនុលេខាបក្ស និងជាសាកលវិទ្យាធិការ យ៉ាង តាន លោកអនុលេខាបក្ស និងជាសាកវិទ្យាធិការរង ចា វិនជាន លោកសាកលវិទ្យាធិការរង ស៊ុន យូវជុង លោកសាកលវិទ្យាធិការរង និងជាលេខាធិការគណៈកម្មាធិការពិនិត្យវិន័យ ហ៊ូ ជីកាង លោកអនុលេខាបក្ស ស៊ូ តាភឺង លោកសាកលវិទ្យាធិការរង ទីង ហាវ និងលោកសាកលវិទ្យាធិការរង ចាវ កាង បានអញ្ជើញចូលរួមកិច្ចប្រជុំនេះ ។

ឯកឧត្តម វ៉ាង ទីងហួ បានធ្វើការវិភាគអំពីកាលានុវត្តភាពអភិវឌ្ឍន៍ អាស្រ័យលើស្ថានការណ៍ក្នុង និងក្រៅប្រទេសនាពេលបច្ចុប្បន្ន ហើយបានចាត់ចែងជាទូទៅនូវការងារសាលារៀននៅឆ្នាំ ២០២២ និងបានលើកឡើងនូវសំណូមពរថ្មីក្នុងឆមាសសិក្សាថ្មីនេះ ។ ឯកឧត្តម យ៉ាង តាន បានថ្លែងរបាយការណ៍ពិសេស ដែលមានចំណងជើងថា “គិតគូរពីផលប្រយោជន៍ប្រទេសជាតិ បង្កើតរចនាសម្ព័ន្ធថ្មីសម្រាប់ផ្តល់សេវាកម្មសង្គម” ដើម្បីធ្វើការវិភាគ និងចាត់ចែងអំពីការបង្កើតរចនាសម្ព័ន្ធថ្មីសម្រាប់ផ្តល់សេវាកម្មសង្គមរបស់សាកលវិទ្យាល័យភាសាបរទេសប៉េកាំងក្រោមស្ថានការណ៍ថ្មី ។


No.2 North Xisanhuan Road, Beijing, P.R. China 100089

Copyright@BFSU.Support by ITC