វេទិកាអ្នកសិក្សាស្រាវជ្រាវជាតិ និងអន្តរជាតិនៃវិទ្យាស្ថានខុងជឺ សាកលវិទ្យាល័យភាសាបរទេសប៉េកាំងឆ្នាំ ២០២១ បើកសម្ពោធជាផ្លូវការ

发布时间:2021-12-11

នៅថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២១ វេទិកាអ្នកសិក្សាស្រាវជ្រាវជាតិ និងអន្តរជាតិនៃវិទ្យាស្ថានខុងជឺ សាកលវិទ្យាល័យភាសាបរទេសប៉េកាំងឆ្នាំ ២០២១ បានប្រារឰឡើងនៅសាកលវិទ្យាល័យភាសាបរទេសប៉េកាំង និងតាមអនឡាញ ក្រោមប្រធានបទ“ការអប់រំភាសាចិនអន្តរជាតិក្រោយជំងឺកូវីដ-១៩” ដើម្បីដោះស្រាយបញ្ហាប្រឈមផ្សេងៗអំពីការអប់រំភាសាចិនអន្តរជាតិ ក្រោយពីផ្ទុះឡើងនូវជំងឺកូវីដ-១៩ ពិគ្រោះពិភាក្សាអំពីយកឈ្នះលើវិបត្តិផ្សេងៗ និងជំរុញការអប់រំភាសាចិនអន្តរជាតិឱ្យរីកចម្រើនដោយមានគុណភាពខ្ពស់ និងមានអត្ថន័យកាន់តែសម្បូរបែប ។

ឯកឧត្តម វ៉ាង ទីងហួ លេខាបក្សនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង ឯកឧត្តម យ៉ាង តាន អនុលេខាបក្ស និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង ឯកឧត្តម គីម យឹនជឺ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភាសាបរទេសកូរ៉េខាងត្បូង លោកជំទាវ យីលីនណា ក្លាយេវ៉ា សាកលវិទ្យាធិការនៃសាកលវីទ្យាល័យរដ្ឋភាសា មូស្កូ ប្រទេសរុស្ស៊ី និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូបទៀត បានអញ្ជើញចូលរួមពិធីបើវេទិកានេះ ។ តំណាងដែលមកពីវិទ្យាស្ថានខុងជឺផ្សេងៗបានពិគ្រោះពិភាក្សាគ្នាអំពីការរៀបចំកម្មវិធីតាមអនឡាន និងការអប់រំភាសាតាមអនឡាននិងក្នុងបន្ទប់រៀននៅក្នុងឱកាសវេទិកានេះ ។ ប្រធានក្រុមប្រឹក្សា និងសហប្រធាននៃវិទ្យាស្ថានខុងជឺ ដែលទទួលបន្ទុកបង្កើតដោយសាកលវិទ្យាល័យភាសាបរទេសប៉េកាំង សរុបជិត ១០០ នាក់ បានចូលរួមវេទិកានេះ ។

No.2 North Xisanhuan Road, Beijing, P.R. China 100089

Copyright@BFSU.Support by ITC