HOME > ការស្រាវជ្រាវវិទ្យាសាស្ត្រ > ស្ថាប័នស្រាវជ្រាវ > 正文

មជ្ឈមណ្ឌលស្រាវជ្រាវកម្ពុជា

Updated: 2023-08-25

ចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ ២០១៧ មក មជ្ឈមណ្ឌលស្រាវជ្រាវកម្ពុជានៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំងបានពឹងផ្អែកលើមូលដ្ឋានគ្រឹះដ៏រឹងមាំនៃការបណ្តុះបណ្តាលជំនាញភាសាខ្មែររបស់សាកលវិទ្យាល័យភាសាបរទេសប៉េកាំង ផ្តោតលើតម្រូវការដែលកសាងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-កម្ពុជា និងសហគមន៍វាសនារួមចិន-កម្ពុជា ហើយធ្វើការសិក្សាស្រាវជ្រាវអំពីប្រទេសកម្ពុជាជាទិសដៅ។ ប៉ុន្មានឆ្នាំនេះ មជ្ឈមណ្ឌលបានអនុវត្តយ៉ាងសកម្មនូវការស្រាវជ្រាវអំពីសង្គមនិងវប្បធម៌របស់ប្រទេសកម្ពុជា ទំនាក់ទំនងនយោបាយនិងសេដ្ឋកិច្ច សាសនា ប្រវត្តិសាស្ត្រ និងទំនាក់ទំនងអន្តរជាតិជាដើម ហើយបានគ្រប់គ្រងគម្រោងស្រាវជ្រាវមួយចំនួនដែលរៀបចំដោយក្រសួងផ្សេងៗ។ មជ្ឈមណ្ឌលកំពុងខិតខំកសាងវេទិកាសម្រាប់ការប្រមូលផ្តុំ និងការផ្លាស់ប្តូរគំនិត ទន្ទឹមនឹងនេះដែរ មជ្ឈមណ្ឌលក៏ផ្តល់ការគាំទ្រផ្នែកបញ្ញាសម្រាប់ប្រទេសចិន បង្កើតឱកាសសហការសម្រាប់ការបណ្តុះបណ្តាលជំនាញ និងបង្កើនឥទ្ធិពលសិក្សាដ៏រឹងមាំ ឥទ្ធិពលគោលនយោបាយ និងឥទ្ធិពលសង្គមក្នុងប្រទេស និងក្រៅប្រទេស ហើយបានរួមចំណែកយ៉ាងសំខាន់ក្នុងការរីកចម្រើនជារួមនៃការសិក្សាស្រាវជ្រាវអំពីប្រទេសកម្ពុជា។