HOME > អំពី BFSU > ទេសភាពក្នុងសាលារៀន > 正文

បណ្ណាល័យ

Updated: 2021-07-12

បច្ចុប្បន្ន បណ្ណាល័យនៃសកលវិទ្យាល័យភាសាបរទេសប៉េកាំងមានសៀវភៅ ៧៤ ភាសា រួមមានភាសាចិន អង់គ្លេស បារាំង រុស្ស៊ី អាល្លឺម៉ង់ អេស្ប៉ាញ៉ុល ជប៉ុន និងអារ៉ាប់ជាដើម សរុបជិត ១,៥៧ លានក្បាល មានសៀវភៅអេឡិចត្រូនិចជាង ២,១៦ លានក្បាល កាសែតនិងទស្សនាវដ្តីភាសាចិននិងបរទេស ១០៨១ មុខ ឯកសារសោតទស្សន៍គ្រប់ប្រភេទចំនួនជាងមួយម៉ឺន ទស្សនាវដ្តីអេឡិចត្រូនិចភាសាចិន និងបរទេស ៣,៨ ម៉ឺនមុខ មូលដ្ឋានទិន្នន័យភាសាចិននិងបរទេសចំនួន ១០៧ និងមូលដ្ឋានទិន្នន័យដែលបង្កើតដោយខ្លួនចំនួន ៧ ដោយបានបង្កើតជាលក្ខណៈពិសេសផ្ទាល់ខ្លួនដែលចាត់ទុកឯកសារអំពីភាសា អក្សរសាស្ត្រ និងវប្បធម៌ជាគោល ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនោះ ទន្ទឹមនឹងការអភិវឌ្ឍនៃមុខវិជ្ជាជំនាញរបស់សកលវិទ្យាល័យភាសាបរទេសប៉េកាំង ឯកសារអំពីច្បាប់ ទំនាក់ទំនងការទូត សេដ្ឋកិច្ច ព័ត៌មាន និងការគ្រប់គ្រងជាដើម ក៏មានចំនួនកាន់តែច្រើនឡើងៗ

បណ្ណាល័យនៃសកលវិទ្យាល័យភាសាបរទេសប៉េកាំងមានផ្ទៃក្រឡាសរុប ២,៣ ម៉ឺនម៉ែត្រការ៉េ និងមាន ៦ ជាន់ អាចផ្តល់កន្លែងអានសៀវភៅចំនួនជាង ២០០ បន្ទប់សិក្សាចំនួន ១៨ ហើយមានសាលធ្វើរបាយការណ៍សិក្សាស្រាវជ្រាវ សាលពិគ្រោះពិភាក្សា និងបន្ទប់បណ្តុះបណ្តាលជាដើម ។ ក្រៅពីនេះ ក្នុងបណ្ណាល័យនៅមានសាលពិព័រណ៍ បាកាហ្វេ និងកន្លែងលេងកម្សាន្តមួយចំនួនទៀត ។

ក្នុងបណ្ណាល័យមានម៉ាស៊ីសងសៀវភៅដោយស្វ័យប្រវត្តិទាំង ២៤ ម៉ោង ហើយនៅមានគ្រឿងបរិក្ខារផ្តល់សេវាកម្មស្វ័យប្រវត្តិគ្រប់ប្រភេទ ដូចជាសេវាកម្មព្រីន ចម្លង និងស្គេនឯកសារ ព្រមទាំងការខ្ចីនិងសងសៀវភៅ ប្រព័ន្ធណែនាំ និងប្រព័ន្ធអំណានអេឡិចត្រូវនិចជាដើម ។ មិនតែប៉ុណ្ណោះទេ ក្នុងបណ្ណាល័យនៅមានតំបន់អំណានអេឡិចត្រូនិច តំបន់សិក្សាមីឌាចម្រុះ និងប្រព័ន្ធប្រកាសពីព័ត៌មាននៅគ្រប់ទីកន្លែង។

បណ្ណាល័យនៃសកលវិទ្យាល័យភាសាបរទេសប៉េកាំងបានប្រកាន់ខ្ជាប់នូវទស្សនទានការអប់រំរបស់សកលវិទ្យាល័យភាសាបរទេសប៉េកាំង ចាត់ទុកមនុស្សជាគោល សម្របតាមជំនោរនៃយុគសម័យសេដ្ឋកិច្ចពុទ្ធិ និងឌីជីថល ហើយអាចផ្តល់ដល់មិត្តអ្នកអាននូវសេវាកម្មព័ត៌មាន និងការគាំទ្រនៃការសិក្សាស្រាវជ្រាវដែលមានលក្ខណៈពេញលេញ តាមរយៈធនធានរក្សាទុកដ៏សម្បូរបែប បរិស្ថានសិក្សាអំណោយផល ទស្សនៈសេវាកម្មសមហេតុផល និងគ្រឿងបរិក្ខារទំនើប។ ទន្ទឹមនឹងនេះ យើងនឹងខិតខំប្រមូលនូវធនធានភាសាបរទេស និងវិវឌ្ឍទៅជាមជ្ឈមណ្ឌលធនធានពិពិធកម្ម និងមជ្ឈមណ្ឌលផ្លាស់ប្តូរវប្បធម៌ទាំងក្នុងសាលា និងរវាងសាលាផ្សេងៗ។