និស្សិតរៀនភាសាខ្មែរនៃមហាវិទ្យាល័យសិក្សាអាស៊ីទទួលបានរង្វាន់ក្នុងការប្រកួតវីដេអូភាសាខ្មែរ

发布时间:2023-09-14

ពេលថ្មីៗនេះ ការប្រកួតវីដេអូខ្លី“រូបភាពមាស” និងការប្រកួតវីដេអូខ្លី“រយប្រទេស”តាម“ខ្សែក្រវាត់ និងផ្លូវ”លើកទី ៥ ដែលរៀបចំដោយសមាគមទំនាក់ទំនងការទូតសាធារណៈ មជ្ឈមណ្ឌលព័ត៌មាននៃគណៈកម្មាធិការគ្រប់គ្រងទ្រព្យសម្បត្តិជាតិនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន និងគេហទំព័រជុំវិញពិភពលោកនោះ បានប្រារឰជាផ្លូវការ ក្រោមការគាំទ្រពីស្ថានទូតប្រទេសចិនប្រចាំប្រទេសកម្ពុជា។ និស្សិតរៀនភាសាខ្មែរនៃមហាវិទ្យាល័យសិក្សាអាស៊ីបានចូលរួម និងទទួលបានរង្វាន់ក្នុងការប្រកួតវីដេអូភាសាខ្មែរ។

វីដេអូ“សំបុត្រមួយផ្ញើបានរាប់ពាន់គីឡូម៉ែត្រ រាប់ពាន់គីឡូម៉ែត្រមានចិត្តរួមតែមួយ” “សុវត្ថិភាព ភាពកក់ក្តៅ៖ ចំណាប់អារម្មណ៍របស់ខ្ញុំអំពីប្រទេសកម្ពុជា” និង“ផ្លូវ” ដែលរួមគ្នាថតដោយនិស្សិតមហាវិទ្យាល័យសិក្សាអាស៊ី និងនិស្សិតខ្មែរដែលបន្តការសិក្សានៅប្រទេសចិន បានទទួលរង្វាន់ក្នុងការប្រកួតនេះ។


No.2 North Xisanhuan Road, Beijing, P.R. China 100089

Copyright@BFSU.Support by ITC