ឯកឧត្តមសាកលវិទ្យាធិការ យ៉ាង តាន ទទួលកិច្ចសម្ភាសន៍ពីទស្សនាវដ្តី UNtoday

发布时间:2023-08-03

ពេលថ្មីៗនេះ ទស្សនាវដ្តី UN Today ដែលជាទស្សនាវដ្តីផ្លូវការតែមួយគត់របស់អង្គការសហប្រជាជាតិ បានធ្វើកិច្ចសម្ភាសន៍ជាមួយឯកឧត្តម យ៉ាង តាន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង និងចុះផ្សាយនូវអត្ថបទដែលមានចំណងជើថា “Reaffirming International Connections through Language ”

ឯកឧត្តមបានចែករំលែកពីទស្សនវិស័យ និងបទពិសោធន៍របស់សាកលវិទ្យាល័យភាសាបរទេសប៉េកាំងក្នុងការអប់រំភាសាបរទេស និងការបម្រើការងារទំនាក់ទំនងអន្តរជាតិ ហើយបានធ្វើបទឧទ្ទេសនាមអំពីសមិទ្ធផលរបស់សាកលវិទ្យាល័យភាសាបរទេសប៉េកាំងក្នុងការជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិលើការអប់រំភាសាបរទេស និងបានឆ្លើយសំណួរអំពីការប្រកួតប្រជែង និងកាលានុវត្តភាពដែលនាំមកដោយបច្ចេកទេសបញ្ញាសិប្បនិម្មិតក្នុងសម័យព័ត៌មានវិទ្យា។



No.2 North Xisanhuan Road, Beijing, P.R. China 100089

Copyright@BFSU.Support by ITC