និស្សិតរៀនភាសាវៀតណាមរបស់មហាវិទ្យាល័យសិក្សាអាស៊ីទទួលបានផលល្អក្នុងការប្រកួតនិយាយភាសាវៀតណាមទូទាំងប្រទេសចិន

发布时间:2023-06-16

កាលពីថ្ងៃទី ១២ ដល់ទី ១៤ ខែឧសភា ឆ្នាំ ២០២៤ ការប្រកួតនិយាយភាសាវៀតណាមទូទាំងប្រទេសចិន “ពានរង្វាន់ពិភពលោក” លើកទី ១០ ដែលរៀបចំដោយគណៈកម្មាធិការរៀបចំការប្រកួតនិយាយភាសាវៀតណាមប្រទេសចិន និងទទួលបន្ទុកអនុវត្តដោយសាកលវិទ្យាល័យក្វាងស៊ីនោះ បានប្រារឰជាផ្លូវការនៅក្រុងណាននីងនៃតំបន់ស្វយ័តក្វាងស៊ី។ បេក្ខជនបេក្ខនារី ១០៤ នាក់ដែលមកពីសាកលវិទ្យាល័យចំនួន ២៥ នៃប្រទេសចិន បានចុះឈ្មោះចូលរួមការប្រកួតនេះ។

គោលបំណងនៃការរៀបចំការប្រកួតនេះគឺជំរុញកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូររវាងផ្នែកបង្រៀនភាសាវៀតណាមនៃសាកលវិទ្យាល័យផ្សេងៗក្នុងប្រទេសចិន លើកកម្ពស់សមត្ថភាពរបស់និស្សិតចិនដែលរៀនភាសាវៀតណាម និងជំរុញការបណ្តុះបណ្តាលធនធានមនុស្សដែលមានជំនាញភាសាវៀតណាម។

គួរបញ្ជាក់ថា ក្រោមការណែនាំពីគ្រូបង្រៀន និងកិច្ចខិតខំប្រឹងប្រែងពីសិស្សផ្ទាល់ខ្លួន និស្សិតឈ្មោះ អ៊ូ ចាធុង និងសៀវ យូម៉ឺង ដែលមកពីផ្នែកភាសាវៀតណាមនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានទទួលរង្វាន់ថ្នាក់លេខ ១ និងលេខ ៣ ក្នុងការប្រកួតនិស្សិតឆ្នាំទី ៣ ដែលបានទទួលការកោតសរសើរ និងការវាយតម្លៃខ្ពស់ពីអ្នកជំនាញការមកពីភាគីនានាទាំងក្នុង និងក្រៅប្រទេសចិន។


No.2 North Xisanhuan Road, Beijing, P.R. China 100089

Copyright@BFSU.Support by ITC