ឯកឧត្តម Lars Klingbeil សហប្រធានគណបក្សប្រជាធិបតេយ្យសង្គមអាល្លឺម៉ង់ អញ្ជើញមកទស្សនាសាកលវិទ្យាល័យភាសាបរទេសប៉េកាំង

发布时间:2023-06-10

នៅថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២៣ ឯកឧត្តម Lars Klingbeil សហប្រធានគណបក្សប្រជាធិបតេយ្យសង្គមអាល្លឺម៉ង់ បានអញ្ជើញមកបំពេញទស្សនកិច្ច និងថ្លែងសុន្ទរកថាក្នុងសាកលវិទ្យាល័យភាសាបរទេសប៉េកាំង។ ឯកឧត្តម វ៉ាង ទីងហួ លេខាធិការគណបក្សនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង និងលោកអនុលេខាធិការគណបក្ស ចា វិនជីន បានទទួលជួបគណៈប្រតិភូដែលដឹកនាំដោយឯកឧត្តម Lars Klingbeil ។ ឯកឧត្តម Lars Klingbeil បានថ្លែងសុន្ទកថាដែលមានចំណងជើងថា “សណ្តាប់ធ្នាប់ពិភពលោកក្នុងការផ្លាស់ប្តូរ” និងបានឆ្លើយសំណួររបស់គ្រូបង្រៀន និងនិស្សិតនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង។


No.2 North Xisanhuan Road, Beijing, P.R. China 100089

Copyright@BFSU.Support by ITC