ឯកឧត្តមលេខាបក្ស វ៉ាង ទីងហួ អញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសបែលហ្ស៊ិក ហុងគ្រី និងអេស្ប៉ាញ

发布时间:2023-06-09

កាលពីថ្ងៃទី ២១ ដល់ទី ៣០ ខែឧសភា ឯកឧត្តម វ៉ាង ទីងហួ លេខាធិការគណបក្សនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសបែលហ្ស៊ិក ហុងគ្រី និងអេស្ប៉ាញ។ នៅប្រទេសបែលហ្ស៊ិក ឯកឧត្តមបានអញ្ជើញទៅទស្សនាសមាគមបែលហ្ស៊ិក-ចិន វិទ្យាស្ថានខុងជឺ ព្រុចសែល សាកលវិទ្យាល័យ Liege វិទ្យាស្ថានខុងជឺ Liege និងនាយកដ្ឋានបកប្រែតាមមាត់នៃសហភាពអឺរ៉ុប។ នៅប្រទេសហុងគ្រី ឯកឧត្តមបានអញ្ជើញទៅទស្សនាសាកលវិទ្យាល័យ Eotvos Lorand វិទ្យាស្ថានខុងជឺ Eotvos Lorand និងបណ្ឌិត្យសភាវិទ្យាសាស្ត្រហុងគ្រី។ នៅប្រទេសអេប្ប៉ាញ ឯកឧត្តមបានអញ្ជើញទៅទស្សនាសាកលវិទ្យាល័យ Barcelona និងវិទ្យាស្ថានខុងជឺ Barcelona។ ឯកឧត្តមបានពិគ្រោះពិភាក្សាជាមួយភាគីនានាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យភាសាបរទេសប៉េកាំង និងស្ថាប័នអប់រំប្រទេសផ្សេងៗលើគម្រោងការសិក្សាស្រាវជ្រាវ និងផ្លាស់ប្តូរសិស្សនិស្សិតជាដើម។

មិនតែប៉ុណ្ណោះ ឯកឧត្តមបានទៅទស្សនាស្ថានទូតប្រទេសចិន និងក្រុមបេសកជនប្រទេសចិនប្រចាំប្រទេសទាំង ៣ ព្រមទាំងបានទៅសួរសុខទុក្ខជាមួយគ្រូបង្រៀន និងអ្នកស្ម័គ្រចិត្តរបស់សាកលវិទ្យាល័យភាសាបរទេសប៉េកាំងដែលធ្វើការនៅវិទ្យាស្ថានខុងជឺក្នុងប្រទេសទាំង ៣ នោះ។


No.2 North Xisanhuan Road, Beijing, P.R. China 100089

Copyright@BFSU.Support by ITC