សាកលវិទ្យាល័យភាសាបរទេសប៉េកាំងចូលរួមការរៀបចំវេទិកាស្តីពីការអភិវឌ្ឍ Xizang ប្រទេសចិនឆ្នាំ ២០២៣

发布时间:2023-05-26

នៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៣ វេទិកាស្តីពីការអភិវឌ្ឍ Xizang ប្រទេសចិនឆ្នាំ ២០២៣ បានប្រារឰនៅមជ្ឈមណ្ឌលសន្និសីទក្រុងប៉េកាំង ក្រោមប្រធានបទ“យុគសម័យថ្មី តំបន់ Xizang ថ្មី និងដំណើរថ្មី៖ ទំព័រថ្មីនៃការអភិវឌ្ឍតំបន់ Xizang ដោយមានគុណភាពខ្ពស់ និងកិច្ចធានាសិទ្ធិមនុស្ស”។ វេទិកានេះរៀបចំដោយការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការដ្ឋចិន និងសាលារដ្ឋបាលប្រជាជននៃតំបន់ស្វយ័ត Xizang ប្រទេសចិន ហើយផ្តល់កិច្ចសហការគ្នាដោយសាកលវិទ្យាល័យភាសាបរទេសប៉េកាំង។

ឯកឧត្តម យ៉ាង តាន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង និងគ្រូបង្រៀនបរទេសជាច្រើនរូប បានអញ្ជើញចូលរួមក្នុងវេទិកានេះ។ មន្ត្រីការទូតប្រចាំប្រទេសចិន អ្នកទទួលខុសត្រូវស្ថាប័នប្រចាំប្រទេសចិននៃសារព័ត៌មានបរទេស អ្នកជំនាញការបរទេសដែលមកពីធនាគារខួរក្បាលសាលាឧត្តមសិក្សា និស្សិតនិងសិល្បករសិល្បការិនីបរទេសនៅប្រទេសចិន ដែលមកពីប្រទេស និងតំបន់ចំនួន ៣៦ ព្រមទាំងអ្នកតំណាងនៃក្រុមហ៊ុនបរទេស អ្នកជំនាញការល្បីឈ្មោះរបស់ប្រទេសចិន កម្មាភិបាល សហគ្រិន និងមន្រ្តីរដ្ឋបាលមូលដ្ឋានក្នុងតំបន់ Xizang បានចូលរួមក្នុងវេទិកានេះ។

ឯកឧត្តម យ៉ាង តាន បានធ្វើបឋកថាដែលមានចំណងជើងថា “ការអភិវឌ្ឍសេដ្ឋកិច្ចខ្ពង់រាបខ្ពស់ដោយមានគុណភាពខ្ពស់ និងការរួមគ្នាឆ្ពោះទៅកាន់ជីវភាពធូរធារ” ដោយគួបផ្សំនឹងបទពិសោធន៍របស់ខ្លួន ធ្វើការណែនាំអំពីសមិទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ចតំបន់ខ្ពង់រាបខ្ពស់ និងបានលើកឡើងពី“ទ្រឹស្តីអភិវឌ្ឍសេដ្ឋកិច្ចខ្ពង់រាបខ្ពស់”អាស្រ័យលើបាតុភូតសេដ្ឋកិច្ច និងភូមិសាស្ត្រពិសេសក្នុងតំបន់ខ្ពង់រាបខ្ពស់ ដើម្បីលើកសំណើដ៏មានតម្លៃសម្រាប់ការរួមគ្នាឆ្ពោះទៅកាន់ជីវភាពធូរធារ។

ក្នុងឱកាសវេទិកានេះនៅមានអនុវេទិកាចំនួន ៥ ក្នុងនោះ អនុវេទិកាស្តីពី“ការអភិវឌ្ឍតំបន់ Xizang ដោយមានគុណភាពខ្ពស់ និងរួមគ្នាឆ្ពោះទៅកាន់ជីវភាពធូរធារ”ទទួលបន្ទុករៀបចំដោយមហាវិទ្យាល័យស្រាវជ្រាវអភិបាលកិច្ចតំបន់ និងពិភពលោកនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង។


No.2 North Xisanhuan Road, Beijing, P.R. China 100089

Copyright@BFSU.Support by ITC