
ក្រោយពីបានឈានចូលដំណាក់កាលអភិវឌ្ឍន៍រយៈពេល ៥ ឆ្នាំទី ១៤ មក សាកលវិទ្យាល័យភាសាបរទេសប៉េកាំងចាប់ផ្តើមកសាងរចនាសម្ព័ន្ធថ្មីសម្រាប់ការចងក្រងរៀបរៀងសៀវភៅមេរៀនថ្មី និងបានកំណត់ផែនការអំពីការស្តារឡើងវិញនូវភាសាបរទេសដែលប្រើប្រាស់មិនទូទៅ។
ក្នុងនោះ ការរៀបរៀងសៀវភៅមេរៀនថ្មីគឺជាផ្នែកដ៏សំខាន់នៃផែនការនេះ ពីព្រោះសៀវភៅមេរៀនមួយចំនួនដែលមានគុណភាពខ្ពស់ មិនគ្រាន់តែនឹងអាចបំពេញចន្លោះនៃសៀវភៅមេរៀនភាសាបរទេសក្នុងប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងក៏អាចជួយជំរុញការបណ្តុះបណ្តាលធនធានមនុស្សដែលមានជំនាញភាសាបរទេសទៀតផង។
នៅខែមករា ឆ្នាំ ២០២២ សាកលវិទ្យាល័យភាសាបរទេសប៉េកាំងចាប់ផ្តើមអនុវត្តគម្រោងចងក្រងសៀវភៅមេរៀនភាសានិយាយ ហើយបានបោះពុម្ពផ្សាយនូវសៀវភៅមេរៀនភាសានិយាយអំពីភាសាបរទេស ១៥ មុខនៅខែមីនា ឆ្នាំ ២០២៣ នេះ។ ក្នុងនោះមានសៀវភៅ ៥ ក្បាលជាស្នាដៃរបស់គ្រូបង្រៀននៃមហាវិទ្យាល័យសិក្សាអាស៊ី ដែលនឹងអាចជួយជំរុញការអភិវឌ្ឍកម្មវិធីអប់រំជំនាញភាសាបរទេសនៅក្នុងប្រទេសចិន។