ឯកឧត្តម ខឺ ឈាវមីង ប្រធានទីស្នាក់ការប្រចាំតំបន់អាស៊ីបូព៌ានៃគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ អញ្ជើញមកបំពេញទស្សនកិច្ចនៅសាកលវិទ្យាល័យភាសាបរទេសប៉េកាំង

发布时间:2023-04-20

នៅថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២៣ ឯកឧត្តម ខឺ ឈាវមីង ប្រធានទីស្នាក់ការប្រចាំតំបន់អាស៊ីបូព៌ានៃគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ បានដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចនៅសាកលវិទ្យាល័យភាសាបរទេសប៉េកាំង។ ឯកឧត្តម យ៉ាង តាន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានជួបជាមួយគណៈប្រតិភូដែលដឹកនាំដោយឯកឧត្តម ខឺ ឈាវមីង។

ភាគីទាំងពីរបានពិគ្រោះពិភាក្សាអំពីការធ្វើកិច្ចសហប្រតិបត្តិការដើម្បីជួយឱ្យនិស្សិតសាកលវិទ្យាល័យរកការងារធ្វើ ធ្វើកម្មសិក្សា ចូលរួមកម្មវិធីស្ម័គ្រចិត្ត និងការផ្លាស់ប្តូរវិទ្យាសាស្ត្រជាដើម។ ឯកឧត្តម ខឺ ឈីវមីង បានធ្វើបឋកថាក្រោមប្រធានបទអំពីការផ្តល់ជំនួយសប្បុរសធម៌នៅសាកលវិទ្យាល័យភាសាបរទេសប៉េកាំង។


No.2 North Xisanhuan Road, Beijing, P.R. China 100089

Copyright@BFSU.Support by ITC