ការិយាល័យទំនាក់ទំនងអន្តរជាតិ មហាវិទ្យាល័យសិក្សាអាស៊ី និងមហាវិទ្យាល័យភាសា និងវប្បធម៌ចិន រៀបចំសិក្ខាសាលាស្តីពីការសិក្សាស្រាវជ្រាវយន្តការនៃការបណ្តុះបណ្តាលនិស្សិតបរទេស

发布时间:2023-04-13

នៅថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២៣ ការិយាល័យទំនាក់ទំនងអន្តរជាតិ មហាវិទ្យាល័យសិក្សាអាស៊ី និងមហាវិទ្យាល័យភាសា និងវប្បធម៌ចិន បានរួមគ្នារៀបចំសិក្ខាសាលាស្តីពីការសិក្សាស្រាវជ្រាវយន្តការនៃការបណ្តុះបណ្តាលនិស្សិតបរទេស ដើម្បីចូលរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្រជាសកលនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង និងបង្កើតជាម៉ាកល្បីរបស់សាកលវិទ្យាល័យភាសាបរទេសប៉េកាំងសម្រាប់ការបណ្តុះបណ្តាលនិស្សិតបរទេស។

អ្នកតំណាងដែលមកពីផ្នែកពាក់ព័ន្ធបានពិគ្រោះពិភាក្សាអំពីការអនុវត្តគម្រោងអំពីការផ្តល់អាហារូបករណ៍រដ្ឋាភិបាលសម្រាប់និស្សិតបរទេសតាម“ផ្លូវសូត្រ”របស់សាកលវិទ្យាល័យភាសាបរទេសប៉េកាំង រួមមានកម្មវិធីសិក្សាជំនាញ ការទាក់ទាញនិងជ្រើសរើសសិស្ស ធនធានភាសារបស់សាលា និងតម្រូវការជាក់ស្តែង។ អង្គសិក្ខាសាលាបានឯកភាពលើការរួមគ្នាបំពេញភារកិច្ចរបស់ខ្លួន បម្រើប្រយោជន៍ប្រទេស និងសម្រេចនូវគោលដៅអភិវឌ្ឍន៍នៃការបណ្តុះបណ្តាលធនធានមនុស្សអន្តរជាតិរបស់សាកលវិទ្យាល័យភាសាបរទេសប៉េកាំង តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការ។


No.2 North Xisanhuan Road, Beijing, P.R. China 100089

Copyright@BFSU.Support by ITC