សាកលវិទ្យាធិការនៃសាកលវិទ្យាល័យរដ្ឋនៃប្រទេសបេឡារុសអញ្ជើញមកបំពេញទស្សនកិច្ចនៅសាកលវិទ្យាល័យភាសាបរទេសប៉េកាំង

发布时间:2023-04-07

នៅថ្ងៃទី ២៣ ខែមីនា ឯកឧត្តម Andrei Karol សាកលវិទ្យាធិការនៃសាកលវិទ្យាល័យរដ្ឋនៃប្រទេសបេឡារុស បានដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចនៅសាកលវិទ្យាល័យភាសាបរទេសប៉េកាំង។ ឯកឧត្តម យ៉ាង តាន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានជួបជាមួយឯកឧត្តម Andrei Karol។ ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការផ្លាស់ប្តូរនិស្សិតរវាងសាកវិទ្យាល័យភាសាបរទេសប៉េកាំង និងសាកលវិទ្យាល័យរដ្ឋនៃប្រទេសបេឡារុស។


No.2 North Xisanhuan Road, Beijing, P.R. China 100089

Copyright@BFSU.Support by ITC