កម្មវិធីវីដេអូអបអរឆ្នាំថ្មីចិនដែលផលិតដោយនិស្សិតរៀនភាសាតួកគីរបស់មហាវិទ្យាល័យសិក្សាអាស៊ី ចាក់បញ្ចាំងតាមវេទិការបស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍ជាតិចិននៅក្រៅប្រទេស

发布时间:2023-02-14

នៅថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៣ កម្មវិធីវីដេអូអបអរសាទរឆ្នាំថ្មីចិនដែលផលិតដោយនិស្សិតរៀនភាសាតួកគី ៤ នាក់របស់មហាវិទ្យាល័យសិក្សាអាស៊ី បានចាក់បញ្ចាំងតាមវេទិការបស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍ជាតិចិននៅក្រៅប្រទេស ក្រោមការគាំទ្រពីគម្រោងសិក្សាស្រាវជ្រាវ“ប្រើភាសាតួកគីនិទានរឿងចិន”។ កម្មវិធីវីដេអូដែលថត និងផលិតដោយនិស្សិតទាំង ៤ នាក់ បានទទួលការចាប់អារម្មណ៍ពីសំណាក់ទស្សនិកជនបរទេស ដោយត្រូវបានគេចូលទស្សនា ១,៦៦៥ លានលើក។

គួរបញ្ជាក់ថា តាមរយៈការផលិតកម្មវិធីអបអរសាទរឆ្នាំប្រពៃណីចិននេះ និស្សិតចិនមិនគ្រាន់តែមានការយល់ដឹងកាន់តែច្បាស់អំពីវប្បធម៌ប្រពៃណីចិនប៉ុណ្ណោះទេ ថែមទាំងបានពង្រឹងសមត្ថភាពចម្រុះរបស់ខ្លួនទៀតផង។ ការវាយតម្លៃខ្ពស់របស់ទស្សនិកជនបរទេសក៏បានលើកទឹកចិត្តឱ្យពួកគេខិតខំបន្តទៅទៀត ដើម្បីនិទានរឿងចិនឱ្យបានកាន់តែល្អប្រសើរ។


No.2 North Xisanhuan Road, Beijing, P.R. China 100089

Copyright@BFSU.Support by ITC