ថ្នាក់រៀនរបស់មហាវិទ្យាល័យសិក្សាអាស៊ី៖ ការវិភាគអំពីខណៈពេលរបស់អាស៊ីនៃអភិបាលកិច្ចពិភពលោកតាមរយៈកិច្ចប្រជុំកំពូល

发布时间:2023-01-30

រសៀលថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២២ មហាវិទ្យាល័យសិក្សាអាស៊ីបានអញ្ជើញលោកសាស្ត្រាចារ្យ ចាយ ឃុន អនុប្រធានមហាវិទ្យាល័យសិក្សាប្រទេស និងតំបន់នៃសាកលវិទ្យាល័យប៉េកាំង មកបង្រៀនក្នុងថ្នាក់រៀនរបស់មហាវិទ្យាល័យសិក្សាអាស៊ី ក្រោមប្រធានបទ“ការវិភាគអំពីខណៈពេលរបស់អាស៊ីនៃអភិបាលកិច្ចពិភពលោកតាមរយៈកិច្ចប្រជុំកំពូល”។

លោកសាស្ត្រាចារ្យ ចាយ ឃុន បានធ្វើបទឧទ្ទេសនាមអំពីវិធីសាស្ត្រ និងមធ្យោបាយនៃការវិភាគអំពីនិន្នាការនៃកិច្ចប្រជុំកំពូលនាពេលខាងមុខ ហើយបានលើកឡើងពីមតិយោបល់ដ៏មានតម្លៃមួយចំនួនសម្រាប់ការអភិវឌ្ឍមុខវិជ្ជាសិក្សាស្រាវជ្រាវប្រទេស និងតំបន់នាពេលខាងមុខ ព្រមទាំងបានលើកទឹកចិត្តនិស្សិតមហាវិទ្យាល័យសិក្សាអាស៊ីឱ្យបន្តខិតខំរៀនចំណេះដឹង ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ។

ថ្នាក់ដឹកនាំនៃមហាវិទ្យាល័យសិក្សាអាស៊ីបានវាយតម្លៃខ្ពស់ចំពោះការចែករំលែកបទពិសោធន៍របស់លោក ចាយ ឃុន ហើយបានថ្លែងអំណរគុណជូនចំពោះលោកសាស្ត្រាចារ្យដែលបានឆ្លៀតពេលដ៏មានតម្លៃមកធ្វើការណែនាំ និងពន្យល់ដល់និស្សិត និងគ្រូបង្រៀននៃមហាវិទ្យាល័យសិក្សាអាស៊ី។


No.2 North Xisanhuan Road, Beijing, P.R. China 100089

Copyright@BFSU.Support by ITC