អនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យភាសាបរទេសប៉េកាំង និងសាកលវិទ្យាល័យរដ្ឋ Махтумкули ប្រទេសតួកម៉េនីស្ថាន ត្រូវដាក់បញ្ចូលក្នុងបញ្ជីឈ្មោះសមិទ្ធផលនៃដំណើរទស្សនកិច្ចនៅប្រទេសចិនរបស់ឯកឧត្តមប្រធានាធីបតីតួកម៉េនីស្ថាន

发布时间:2023-01-16

កាលពីថ្ងៃទី ៥ ដល់ទី ៦ ខែមករា ឆ្នាំ ២០២៣ តាមការអញ្ជើញពីឯកឧត្តម ស៊ី ជីនភីង ប្រធានាធិបតីចិន ឯកឧត្តម Serdar Berdimuhamedov ប្រធានាធិបតីតួកម៉េនីស្ថាន បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន។ ក្នុងនាមជាសមិទ្ធផលសំខាន់នៃកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ អនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យភាសាបរទេសប៉េកាំង និងសាកលវិទ្យាល័យរដ្ឋ Махтумкули ប្រទេសតួកម៉េនីស្ថាន ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីឈ្មោះសមិទ្ធផលនៃដំណើរទស្សនកិច្ចនៅប្រទេសចិនរបស់ឯកឧត្តមប្រធានាធីបតីតួកម៉េនីស្ថាន។

នៅថ្ងៃទី ៦ ខែមករា លោក យ៉ាង តាន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង និងលោកស្រី ប៉ា មួ អូរ៉ាជីទូលយេវ៉ា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យរដ្ឋ Махтумкули ប្រទេសតួកម៉េនីស្ថាន បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការរវាងសាលាទាំងពីរ។ ថ្ងៃនោះគឺជាទិវាគម្រប់ខួប ៣១ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតចិន និងតួកម៉េនីស្ថាន ហើយក៏ជាលើកដំបូងដែលឯកឧត្តមប្រធានាធីបតី Serdar Berdimuhamedov អញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសចិនក្រោយពីឯកឧត្តមចូលកាន់តំណែងនៅខែមីនា ឆ្នាំ ២០២២។

សាកលវិទ្យាល័យភាសាបរទេសប៉េកាំងជាសាកលវិទ្យាល័យតែមួយក្នុងប្រទេសចិនដែលបង្រៀនភាសាតួកម៉េនីស្ថាន។ នៅខែកញ្ញា ឆ្នាំ ២០១៨ សាកលវិទ្យាល័យភាសាបរទេសប៉េកាំងចាប់ទទួលនិស្សិតថ្នាក់បរិញ្ញាបត្រដែលរៀនភាសារុស្ស៊ី និងភាសាតួកម៉េនីស្ថាន។ នៅខែមិថុនា ឆ្នាំ ២០២២ និស្សិតរៀនភាសារុស្ស៊ី និងភាសាតួកម៉េនីស្ថានក្រុមទី ១ បានបញ្ចប់ការសិក្សា ហើយចូលបម្រើការងារក្នុងវិស័យទំនាក់ទំនងការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌នៃប្រទេសទាំងពីរ។ នៅខែកក្កដា ឆ្នាំ ២០២២ សាកលវិទ្យាល័យភាសាបរទេសប៉េកាំងបានជ្រើសរើសនិស្សិតរៀនភាសាតួកមេនីស្ថានថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ក្រុមទី ១ តាមរយៈផែនការបណ្តុះបណ្តាលគ្រូបង្រៀនភាសាបរទេសដែលប្រើប្រាស់មិនទូទៅ ហើយគ្រោងនឹងចាត់បញ្ចូននិស្សិតពាក់ព័ន្ធទៅប្រទេសតួកម៉េនីស្ថានដើម្បីបន្តការសិក្សាក្នុងពេលឆាប់ៗខាងមុខ។


No.2 North Xisanhuan Road, Beijing, P.R. China 100089

Copyright@BFSU.Support by ITC