និស្សិតថ្នាក់ភាសាខ្មែរចូលរួមការងារទទួលគណៈប្រតិភូចិននៅកម្ពុជា និងទទួលបានការកោតសរសើរពីស្ថានទូតប្រទេសចិនប្រចាំកម្ពុជា

发布时间:2022-12-13

កាលពីថ្ងៃទី ៨ ដល់ទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២២ ឯកឧត្តម លី ខឺឈាំង នាយករដ្ឋមន្ត្រីចិន បានអញ្ជើញទៅចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំស្តីពីកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា និងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជា។

ក្រោមការរៀបចំពីស្ថានទូតប្រទេសចិនប្រចាំនៅប្រទេសកម្ពុជា និស្សិតឈ្មោះ សៀ ជីហួយ ដែលមកពីថ្នាក់ភាសាខ្មែរនៃមហាវិទ្យាល័យសិក្សាអាស៊ីសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានចូលរួមការងារទទួលគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសចិននៅប្រទេសកម្ពុជា។ កញ្ញា សៀ ជីហួ ទទួលខុសត្រូវជាអ្នកសម្របសម្រួលសារព័ត៌មាន ដែលបានបំពេញការងារសារព័ត៌មាន និងការងារបកប្រែមួយចំនួនដោយជោគជ័យ ហើយបានបង្ហាញពីស្មារតីទំនួលខុសត្រូវកម្រិតខ្ពស់ និងភាពឧស្សាហ៍ព្យាយាមក្នុងការងារផ្សេងៗ។ ស្ថានទូតប្រទេសចិនប្រចាំនៅប្រទេសកម្ពុជាបានផ្ញើមកនូវសារលិខិតថ្លែងអំណរគុណដល់សាលាយើងខ្ញុំ ដើម្បីសម្តែងនូវការកោតសរសើរចំពោះកញ្ញា សៀ ជីហួយ និងការគាំទ្រពីសាលាយើង។


No.2 North Xisanhuan Road, Beijing, P.R. China 100089

Copyright@BFSU.Support by ITC