គ្រូបង្រៀននៃមហាវិទ្យាល័យសិក្សាអាស៊ី និងមហាវិទ្យាល័យសិក្សាអាហ្វ្រិកចូលរួមកិច្ចប្រជុំស្តីពីការសិក្សាស្រាវជ្រាវអក្សរសាស្ត្របរទេស

发布时间:2022-11-14

រសៀលថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២២ កិច្ចប្រជុំស្តីពីការសិក្សាស្រាវជ្រាវអក្សរសាស្ត្របរទេសដែលរៀបចំដោយវិទ្យាស្ថានកម្រិតខ្ពស់អំពីការស្រាវជ្រាវអក្សរសាស្ត្របរទេស វ៉ាង ជួលាំង វិទ្យាស្ថានស្រាវជ្រាវអក្សរសាស្ត្របរទេស និងផ្នែកនិពន្ធទស្សនាវដ្តី"អក្សរសាស្ត្របរទេស" បានរៀបចំដោយជោគជ័យនៅក្នុងសាលប្រជុំនៃមហាវិទ្យាល័យសិក្សាអាស៊ី និងមហាវិទ្យាល័យសិក្សាអាហ្វ្រិក។ លោកស្រីសាស្ត្រាចារ្យ ជីន លី និពន្ធនាយកនៃទស្សនាវដ្តី"អក្សរសាស្ត្របរទេស" និងជាប្រធានវិទ្យាស្ថានកម្រិតខ្ពស់អំពីការស្រាវជ្រាវអក្សរសាស្ត្របរទេស វ៉ាង ជួលាំង លោកស្រីសាស្ត្រាចារ្យ ជាំង ហុង និពន្ធនាយករងនៃទស្សនាវដ្តី"អក្សរសាស្ត្របរទេស" និងជាប្រធានវិទ្យាស្ថានស្រាវជ្រាវអក្សរសាស្ត្របរទេស លោកសាស្ត្រាចារ្យ ម៉ា ហៃលាំង និពន្ធនាយករងនៃទស្សនាវដ្តី"អក្សរសាស្ត្របរទេស" លោកស្រីសាស្ត្រាចារ្យ ស៊ូ យីងយីង ប្រធានមហាវិទ្យាល័យសិក្សាអាស៊ី លោកស្រីសាស្ត្រាចារ្យ លី ហុងហ្វឺង មហាវិទ្យាល័យសិក្សាអាហ្វ្រិក និងគ្រូបង្រៀនដែលមកពីមហាវិទ្យាល័យសិក្សាអាស៊ី និងមហាវិទ្យាល័យសិក្សាអាហ្វ្រិក បានចូលរួមក្នុងកិច្ចប្រជុំនេះ។

លោកស្រីសាស្ត្រាចារ្យ ជីន លី បានគូសបញ្ជាក់ពីលក្ខណៈសំខាន់នៃការសិក្សាស្រាវជ្រាវអក្សរសាស្ត្របរទេសសម្រាប់គ្រូបង្រៀន ហើយលើកទឹកចិត្តឱ្យគ្រូបង្រៀនភាសាបរទេសធ្វើការសិក្សាស្រាវជ្រាវឱ្យបានកាន់តែស៊ីជម្រៅអំពីអក្សរសាស្ត្រនៃប្រទេសពាក់ព័ន្ធ ដើម្បីពង្រីកចក្ខុវិស័យរបស់ខ្លួន។

គួរបញ្ជាក់ថា គ្រូបង្រៀនដែលមកពីមហាវិទ្យាល័យសិក្សាអាស៊ី និងមហាវិទ្យាល័យសិក្សាអាហ្វ្រិក បានបញ្ចេញមតិរបស់ខ្លួន ដោយគួបផ្សំនឹងសំណើរបស់អ្នកជំនាញការ ៣ រូប ហើយបានធ្វើការពិគ្រោះពិភាក្សាគ្នាយ៉ាងស៊ីជម្រៅអំពីការសិក្សាស្រាវជ្រាវអក្សរសាស្ត្របរទេស។

ជាទីបញ្ចប់ លោកស្រីសាស្ត្រាចារ្យ ស៊ូ យីងយីង ប្រធានមហាវិទ្យាល័យសិក្សាអាស៊ី បានធ្វើការបូកសរុប និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះអ្នកជំនាញការគ្រប់រូបដែលបានឆ្លៀតពេលដ៏មានតម្លៃចូលរួមកិច្ចប្រជុំនេះ។


No.2 North Xisanhuan Road, Beijing, P.R. China 100089

Copyright@BFSU.Support by ITC