ពិធីសម្ពោធស្លាក“សហគមន៍ស្រាវជ្រាវតំបន់ និងប្រទេសនៃប្រទេសចិន”ប្រារឰនៅសាកលវិទ្យាល័យភាសាបរទេសប៉េកាំង

发布时间:2022-11-04

នៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២២ ពិធីសម្ពោធស្លាក“សហគមន៍ស្រាវជ្រាវតំបន់ និងប្រទេសនៃប្រទេសចិន”បានប្រារឰនៅសាកលវិទ្យាល័យភាសាបរទេសប៉េកាំង។

ក្នុងគោលបំណងនៃការជំរុញការអភិវឌ្ឍនមុខវិជ្ជាឯកទេសអំពីការស្រាវជ្រាវតំបន់ និងប្រទេស បង្កើតប្រព័ន្ធវិទ្យាសាស្ត្រ ប្រព័ន្ធចំណេះដឹង និងប្រព័ន្ធបញ្ចោញសំឡេងនៃមុខវិជ្ជាឯកទេសអំពីការស្រាវជ្រាវតំបន់ និងប្រទេសពិសេសរបស់ប្រទេសចិន សិក្សាស្រាវជ្រាវអំពីរូបមន្តថ្មីនៃការបណ្តុះបណ្តាលធនធានមនុស្ស លើកកម្ពស់សមត្ថភាពនៃការបម្រើប្រយោជន៍ប្រទេសជាតិ សង្គម និងសហគមន៍វាសនារួមមនុស្សជាតិ សាកលវិទ្យាល័យភាសាបរទេសប៉េកាំងបានបង្កើតកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសចិន ដើម្បីផ្តួចផ្តើមឱ្យបង្កើតជា“សហគមន៍ស្រាវជ្រាវតំបន់ និងប្រទេសនៃប្រទេសចិន”។

ឯកឧត្តម យូ ហុងជូន អតីតអនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិនៃមជ្ឈិមបក្សកុម្មុយនិស្តចិន ឯកឧត្តម លីវ វៃ អតីតសាកលវិទ្យាធិការនៃសាកលវិទ្យាល័យប្រជាជនចិន លោក ថាន ហ្វាងជឹង អនុប្រធាននាយកដ្ឋានសង្គមសាស្ត្រនៃក្រសួងអប់រំចិន លោក ចា ភឺង អនុប្រធាននាយកដ្ឋានទំនាក់ទំនង និងសហប្រតិបត្តិការនៃក្រសួងអប់រំចិន លោក វ៉ាង ទីងហួង លេខាបក្សនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង លោក យ៉ាង តាន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង លោក ចា វិនជាន សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង និងលោក ចាវ កាង សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធស្លាកនេះ។ អ្នកដឹកនាំ និងអ្នកជំនាញការដែលមកពីសាកលវិទ្យាល័យចំនួនជាង ៣០ នៃប្រទេសចិន ក៏បានចូលរួមផងដែរ។

ឯកឧត្តម យូ ហុងជូន ឯកឧត្តម លីវ វៃ លោក ថាន ហ្វាងជឹង លោក ចា ភឺង លោក វ៉ាង ទីហួង លោក យ៉ាង តាន និងលោក ចា វិនជាន អញ្ជើញសម្ពោធស្លាកនៃ“សហគមន៍ស្រាវជ្រាវតំបន់ និងប្រទេសនៃប្រទេសចិន”។ លោកស្រី លី យូវវិន អនុប្រធានវិទ្យាស្ថានកម្រិតខ្ពស់អំពីការសិក្សាស្រាវជ្រាវអភិបាលកិច្ចតំបន់ និងពិភពលោកនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានប្រកាស“លិខិតគំនិតផ្តួចផ្តើមអំពីការបង្កើតសហគមន៍ស្រាវជ្រាវតំបន់ និងប្រទេសនៃប្រទេសចិន”។

សិក្ខាសាលាស្តីពីការអភិវឌ្ឍមុខវិជ្ជាឯកទេសអំពីការស្រាវជ្រាវតំបន់ និងប្រទេសបានប្រារឰឡើងក្រោមការសម្របសម្រួលរបស់លោក ចា វិនជីន។ លោក យ៉ាង តាន បានថ្លែងសុន្ទរកថាសំខាន់ដែលមានចំណងជើងថា “ប្រើសហគមន៍ដោះស្រាយបញ្ហាផ្សេងៗសម្រាប់ការអភិវឌ្ឍមុខវិជ្ជាឯកទេសនៃការស្រាវជ្រាវតំបន់ និងប្រទេស”។

អ្នកដឹកនាំនៃស្ថាប័នពាក់ព័ន្ធ ព្រមទាំងគ្រូបង្រៀននិងនិស្សិតដែលមកពីសាកលវិទ្យាល័យផ្សេងៗបានចូលរួមក្នុងវេទិកានេះ។


No.2 North Xisanhuan Road, Beijing, P.R. China 100089

Copyright@BFSU.Support by ITC