មហាវិទ្យាល័យសិក្សាអាស៊ីរៀបចំវេទិកាអនុបណ្ឌិត "ការសិក្សាស្រាវជ្រាវប្រទេសអាស៊ី និងការអភិវឌ្ឍមុខវិជ្ជាឯកទេសក្រោមបរិការណ៍ផ្លាស់ប្តូរ"

发布时间:2022-10-25

កាលពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២២ មហាវិទ្យាល័យសិក្សាអាស៊ីបានរៀបចំដោយជោគជ័យនូវវេទិកាអនុបណ្ឌិត "ការសិក្សាស្រាវជ្រាវប្រទេសអាស៊ី និងការអភិវឌ្ឍមុខវិជ្ជាឯកទេសក្រោមបរិការណ៍ផ្លាស់ប្តូរ"តាមប្រព័ន្ធអនឡាញ។ វេទិកានេះបែងចែកជា ៣ ផ្នែកគឺ ការស្រាវជ្រាវអាស៊ីអាគ្នេយ៍ ការស្រាវជ្រាវអាស៊ីខាងត្បូង និងការស្រាវជ្រាវវិស័យផ្សេងទៀត ដោយបានទទួលនូវអត្ថបទពីនិស្សិតថ្នាក់អនុណ្ឌិត ៥៧ នាក់ដែលមកពីសាកលវិទ្យាល័យចំនួន ៣១ ក្នុងប្រទេសចិន។ ក្រុមជំនាញបានជ្រើសរើសអត្ថបទល្អៗចំនួន ៣២ ដើម្បីចូលរួមក្នុងវេទិកានេះ។

លោកស្រី ស៊ូ យីងយីង ប្រធានមហាវិទ្យាល័យសិក្សាអាស៊ីនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង លោក វ៉ាង ពួ  អនុប្រធានមហាវិទ្យាល័យសិក្សាអាស៊ីនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង លោក ពី ស៊ឺហុង សាស្រ្តាចារ្យមហាវិទ្យាល័យទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យយូណាន លោកស្រី ហាន ម៉ី សាស្រ្តាចារ្យមហាវិទ្យាល័យសិក្សាអាស៊ីនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង លោក វ៉ាង សៀ អនុប្រធានអចិន្រ្តៃយ៍នៃមជ្ឈមណ្ឌលសិក្សាអាស៊ីខាងត្បូងមហាវិទ្យាល័យភាសាបរទេសនៃសាកលវិទ្យាល័យប៉េកាំង លោក ខុង ភឺង នាយកវិទ្យាស្ថានស្រាវជ្រាវមីយ៉ាន់ម៉ានៃសាកលវិទ្យាល័យយូណាន លោក លួ យ៉ុងឃុន អនុប្រធានវិទ្យាស្ថានសិក្សាប្រទេសអាស៊ីអាគ្នេយ៍ និងទ្វីបអូសេអានីនៃមហាវិទ្យាល័យទំនាក់ទំនងអន្តរជាតិទំនើប និងលោក សុង យូនឈីង សាស្រ្តាចារ្យរងមហាវិទ្យាល័យសិក្សាអាស៊ីនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានអញ្ជើញចូលរួមក្នុងវេទិកានេះ។


No.2 North Xisanhuan Road, Beijing, P.R. China 100089

Copyright@BFSU.Support by ITC