សាខាគណបក្សនៃនិស្សិតមហាវិទ្យាល័យសិក្សាអាស៊ី និងមហាវិទ្យាល័យសិក្សាអាហ្រ្វិករៀបចំកម្មវិធីសិក្សាសៀវភៅ "ឯកឧត្តម ស៊ី ជីនភីង ៖ អភិបាលកិច្ចប្រទេសចិន" (ភាគ ៤)

发布时间:2022-10-10

នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២២ សាខាគណបក្សនៃនិស្សិតមហាវិទ្យាល័យសិក្សាអាស៊ី និងមហាវិទ្យាល័យសិក្សាអាហ្រ្វិកបានរៀបចំកម្មវិធីសិក្សាពីសៀវភៅ "ឯកឧត្តម ស៊ី ជីនភីង ៖ អភិបាលកិច្ចប្រទេសចិន" (ភាគ ៤) ។ លោក ហ៊ឺ ធានជឺ សមាជិកក្រុមការងារផ្សព្វផ្សាយនៃសាខាគណបក្សនិស្សិត បានចូលរួមជាអ្នកសម្របសម្រួលក្នុងកម្មវិធីសិក្សានេះ។ និស្សិតថ្នាក់បរិញ្ញាបត្រ ២២ នាក់បានចូលរួមកម្មវិធីសិក្សានេះ។

កម្មវិធីសិក្សានេះចែកជា ៣ ផ្នែក ដែលគ្របដណ្តប់លើខ្លឹមសារសំខាន់ចំនួន ៣ គឺ ការណែនាំជាទូទៅអំពីសៀវភៅ "ឯកឧត្តម ស៊ី ជីនភីង ៖ អភិបាលកិច្ចប្រទេសចិន" (ភាគ ៤) ប្រធានបទ"រួមវិភាគទានក្នុងការកសាងពិភពលោកដ៏ល្អបវរ" និងអត្ថបទ"ខិតខំប្រឹងប្រែងដើម្បីក្លាយជាធនធានមនុស្សសសរទ្រូង"ក្នុងជំពូកទី ២១ ។

លោកស្រី លួ វិនយ៉ាន លេខាបក្សនៃសាខាគណបក្សនិស្សិត សង្ឃឹមថា និស្សិតគ្រប់គ្នាអាចទទួលបានចំណេះដឹងពិតប្រាកដពីការរៀនសូត្រថ្ងៃនេះ មានក្តីក្លាហានក្នុងការអនុវត្តជាក់ស្តែង ខិតខំដើរតួជាគំរូក្នុងនាមជាសមាជិកបក្សម្នាក់ បំពេញកាតព្វកិច្ចរបស់សមាជិកបក្ស និងធ្វើជាគំរូល្អសម្រាប់និស្សិតដទៃទៀត។


No.2 North Xisanhuan Road, Beijing, P.R. China 100089

Copyright@BFSU.Support by ITC