វេទិកាប្រធានវិទ្យាស្ថានខុងជឺឆ្នាំ ២០២២ បើកសម្ពោធជាផ្លូវការ

发布时间:2022-09-20


នៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២២ វេលាម៉ោង ៨ យប់ "វេទិកាប្រធានវិទ្យាស្ថានខុងជឺឆ្នាំ ២០២២" ដែលឧបត្ថម្ភរួមគ្នាដោយមូលនិធិអប់រំភាសាចិនអន្តរជាតិនៃប្រទេសចិន និងសាកលវិទ្យាល័យភាសាបរទេសប៉េកាំង ហើយរៀបចំដោយទីភ្នាក់ងារបោះពុម្ពផ្សាយអំពីការបង្រៀន និងស្រាវជ្រាវភាសាបរទេសបានបើកសម្ពោធតាមប្រព័ន្ធអនឡាញ។ លោក Zhao Lingshan អនុប្រធាន និងជាអគ្គលេខាធិការនៃមូលនិធិអប់រំភាសាចិនអន្តរជាតិនៃប្រទេសចិន លោក Yang Dan សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង និងលោកសាកលវិទ្យាធិការរង Jia Wenjian បានអញ្ជើញចូលរួមក្នុងពិធីបើកវេទិកានេះ។ លោក Yu Yunfeng អគ្គលេខាធិការរងនៃមូលនិធិអប់រំភាសាចិនអន្តរជាតិចូលរួមជាអ្នកសម្របសម្រួលក្នុងវេទិកានេះ។

គោលបំណងនៃវេទិកានេះគឺដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ រវាងវិទ្យាស្ថានខុងជឺផ្សេងៗ កសាងមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយអត្ថន័យនៃវិទ្យាស្ថានខុងជឺ និងរួមគ្នាស្វែងរកផ្លូវអភិវឌ្ឍន៍ប្រកបដោយចីរភាព និងមានគុណភាពខ្ពស់នាពេលអនាគត។ វេទិកានេះនឹងមានរយៈពេលរហូតដល់ថ្ងៃទី ២៤ ខែកញ្ញា។ ក្នុងវេទិកានេះ ប្រធាននៃវិទ្យាស្ថានខុងជឺផ្សេងៗនឹងចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍អំពីការលើកកម្ពស់គុណភាពគ្រូបង្រៀន បម្រើសង្គមមូលដ្ឋានឱ្យកាន់តែប្រសើរឡើង កសាងម៉ាកល្បី និងស្វែងរកការអភិវឌ្ឍន៍តាមស្ថានភាពជាក់ស្តែង។ វេទិកានេះក៏នឹងអញ្ជើញលោកសាស្រ្តាចារ្យ Roger T. Ames មកពីសាកលវិទ្យាល័យ Hawaii ដើម្បីចែករំលែកការយល់ដឹង និងការគិតគូររបស់លោកលើវប្បធម៌ខុងជឺរបស់ប្រទេសចិន។

ក្នុងនាមជាសកម្មភាពសំខាន់មួយនៃកម្មវិធី "ទិវាវិទ្យាស្ថានខុងជឺ" ជាសកល វេទិកានេះរួមបញ្ចូលទាំងការបង្រៀនពិសេសចំនួន ២ និងការពិភាក្សាអនុវេទិកាចំនួន ៣។ ប្រធានវិទ្យាស្ថានខុងជឺមកពីប្រទេសចិន និងបរទេសជិត ៦០០ នាក់បានចុះឈ្មោះចូលរួម ហើយមាន ២៦ នាក់នឹងធ្វើសុន្ទរកថាគន្លឹះក្នុងវេទិកានេះ។


No.2 North Xisanhuan Road, Beijing, P.R. China 100089

Copyright@BFSU.Support by ITC