មហាវិទ្យាល័យសិក្សាអាស៊ី និងមហាវិទ្យាល័យសិក្សាអាហ្វ្រិករៀបចំកម្មវិធីសិក្សាទ្រឹស្តីសម្រាប់គ្រូបង្រៀន

发布时间:2022-08-15

រសៀលថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២២ មហាវិទ្យាល័យសិក្សាអាស៊ី និងមហាវិទ្យាល័យសិក្សាអាហ្វ្រិកបានរៀបចំកម្មវិធីសិក្សាទ្រឹស្តីសម្រាប់គ្រូបង្រៀនតាមអនឡាន ។ លោកស្រី លី យូវវិន អនុប្រធានមហាវិទ្យាល័យជាន់ខ្ពស់ស្រាវជ្រាវពីអភិបាលកិច្ចតំបន់ និងពិភពលោក និងជាអនុប្រធានមជ្ឈមណ្ឌលស្រាវជ្រាវអភិបាលកិច្ចអប់រំពិភពលោកនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានធ្វើបឋកថាដែលមានចំណងជើងថា “អភិបាលកិច្ចប្រទេសអាស៊ី-ប៉ាស៊ីហ្វិក និងអាហ្វ្រិ និងអង្គការយូណេស្កូ” ។ គ្រូបង្រៀនជាង ៧០ រូបដែលមកពីមហាវិទ្យាល័យសិក្សាអាស៊ី និងមហាវិទ្យាល័យសិក្សាអាហ្វ្រិក បានចូលរួមក្នុងកម្មវិធីសិក្សាទ្រឹស្តីនេះ ។

លោកស្រីបានធ្វើបទឧទ្ទេសនាមអំពីគោលបំណង មុខងារ រដ្ឋជាសមាជិក និងស្ថាប័នផ្សេងៗរបស់អង្គការយូណេស្កូនៃអង្គការសហប្រជាជាតិ ព្រមទាំងកិច្ចសហប្រតិបត្តិការ និងការប្រកួតប្រជែងរវាងប្រទេសអាស៊ី-ប៉ាស៊ីហ្វិក និងអាហ្វ្រិកក្នុងការអនុវត្តការងារជាក់ស្តែង ។ ជាពិសេស លោកស្រីបានធ្វើការបូកសរុបអំពីកាលានុវត្តភាព និងបញ្ហាប្រឈមរបស់ប្រទេសចិនក្នុងការចូលរួមការងារអភិបាលកិច្ចពិភពលោក និងការងារអង្គការសហប្រតិបត្តិការអន្តរជាតិ ។

លោក សៀ យឺ លេខាបក្សនៃមហាវិទ្យាល័យសិក្សាអាស៊ី និងមហាវិទ្យាល័យសិក្សាអាហ្វ្រិក បានធ្វើការបូកសរុបអំពីកម្មវិធីសិក្សាទ្រឹស្តីនេះ ហើយបានលើកទឹកចិត្តឱ្យគ្រូបង្រៀនគ្រប់រូបត្រូវយកការសិក្សាទ្រឹស្តីផ្សារភ្ជាប់ទៅនឹងការងារបង្រៀនសិស្ស និងការសិក្សាស្រាវជ្រាវរបស់ខ្លួន ដើម្បីជំរុញឱ្យការសិក្សាទ្រឹស្តីមានប្រសិទ្ធភាពជាក់ស្តែងសម្រាប់ពង្រឹងសមត្ថភាពចម្រុះរបស់ខ្លួន ។


No.2 North Xisanhuan Road, Beijing, P.R. China 100089

Copyright@BFSU.Support by ITC