សាកលវិទ្យាល័យភាសាបរទេសប៉េកាំងរៀបចំវេទិកាឈានមុខ និងកម្រិតខ្ពស់ស្តីពីទ្រឹស្តីអប់រំភាសាបរទេស និងការអនុវត្តជាក់ស្តែង

发布时间:2022-07-25

នៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២២ វេទិកាឈានមុខ និងកម្រិតខ្ពស់ស្តីពីទ្រឹស្តីអប់រំភាសាបរទេស និងការអនុវត្តជាក់ស្តែង ដែលរៀបចំដោយមហាវិទ្យាល័យភាសាអង់គ្លេសនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង និងទីភ្នាក់ងារបោះពុម្ពផ្សាយការបង្រៀន និងសិក្សាស្រាវជ្រាវភាសាបរទេស បានប្រារឰឡើងតាមប្រព័ន្ធអនឡាញ ។ លោក ស៊ុន យូវជុង សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងពិធីបើកវេទិកានេះ ។

លោកសាស្ត្រាចារ្យ Diane Larsen-Freeman មកពីសាកលវីទ្យាល័យ Michigan ប្រទេសអាមេរិក លោកសាស្ត្រាចារ្យ Matthew E. Poehner មកពីសាកលវិទ្យាល័យរដ្ឋ Pennsylvania ប្រទេសអាមេរិក លោកស្រីសាស្ត្រាចារ្យ វិន ឈីវហ្វាង មកពីសាកលវិទ្យាល័យភាសាបរទេសប៉េកាំង លោកសាស្ត្រាចារ្យ វ៉ាង ឈូម៉េង មកពីសាកលវិទ្យាល័យភាសាបរទេស និងពាណិជ្ជកម្មអន្តរជាតិ ក្វាងតុង លោកស្រីសាស្ត្រាចារ្យ វ៉ាង ឈាំង មកពីសាកលវិទ្យាល័យគរុកោសល្យប៉េកាំង លោកស្រីសាស្ត្រាចារ្យ សៀ ជីនហ្វឹន មកពីសាកលវិទ្យាល័យបច្ចេកវិទ្យាហួជុង និងលោកស្រីសាស្ត្រាចារ្យ ចាំង លាន មកពីសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានធ្វើបឋាកថាក្រោមប្រធានបទសំខាន់អំពីការអប់រំភាសាបរទេសក្នុងយុគសម័យថ្មី ដើម្បីរួមគ្នាពិគ្រោះពិភាក្សាអំពីទ្រឹស្តីអប់រំភាសាបរទេស និងការអនុវត្តជាក់ស្តែងនៅលើពិភពលោក ។


No.2 North Xisanhuan Road, Beijing, P.R. China 100089

Copyright@BFSU.Support by ITC