មុខវិជ្ជាឯកទេស ១១ មុខរបស់មហាវិទ្យាល័យសិក្សាអាស៊ីត្រូវដាក់បញ្ចូលក្នុងបញ្ជីឈ្មោះអំពីការកសាងមុខវិជ្ជាឯកទេសលំដាប់លេខ ១

发布时间:2022-07-01

ពេលថ្មីៗនេះ ក្រសួងអប់រំចិនបានប្រកាសជាផ្លូវការនូវបញ្ជីឈ្មោះអំពីការកសាងមុខវិជ្ជាឯកទេសលំដាប់លេខ ១ ថ្នាក់ជាតិ និងថ្នាក់ខេត្តថ្មីមួយចំនួន ។ មុខវិជ្ជាឯកទេស ៥ មុខរបស់មហាវិទ្យាល័យសិក្សាអាស៊ី រួមមានភាសាសំង្ក្រឹតនិងបាលី ភាសាឥណ្ឌូនេស៊ី ភាសាឥណ្ឌា ភាសាវៀតណាម និងភាសាបង់ក្លាដែស ត្រូវដាក់បញ្ចូលក្នុងបញ្ជីឈ្មោះអំពីការកសាងមុខវិជ្ជាឯកទេសលំដាប់លេខ ១ ថ្នាក់ជាតិ ចំណែកមុខវិជ្ជាឯកទេស ៦ មុខទៀត រួមមានភាសាហ្វីលីពីន ភាសាម៉ុងហ្គោល ភាសា Urdu  ភាសា Hebrew ភាសានេប៉ាល់ និងភាសា Armenian ត្រូវដាក់បញ្ចូលក្នុងបញ្ជីឈ្មោះអំពីការកសាងមុខវិជ្ជាឯកទេសលំដាប់លេខ ១ ថ្នាក់ខេត្ត ។

គិតមកដល់ពេលនេះ មហាវិទ្យាល័យសិក្សាអាស៊ីមានមុខវិជ្ជាឯកទេសចំនួន ១៤ ត្រូវដាក់បញ្ចូលក្នុងបញ្ជីឈ្មោះអំពីការកសាងមុខវិជ្ជាឯកទេសលំដាប់លេខ ១ ថ្នាក់ជាតិ និងមានមុខវិជ្ជាចំនួន ៦ ត្រូវដាក់បញ្ចូលក្នុងបញ្ជីឈ្មោះអំពីការកសាងមុខវិជ្ជាឯកទេសលំដាប់លេខ ១ ថ្នាក់ខេត្ត ។


No.2 North Xisanhuan Road, Beijing, P.R. China 100089

Copyright@BFSU.Support by ITC