សាកលវិទ្យាល័យភាសាបរទេសប៉េកាំងរៀបចំពិធីបញ្ចប់ការសិក្សាឆ្នាំ ២០២២ តាមអនឡាញ

发布时间:2022-07-07

នៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២២ សាកលវិទ្យាល័យភាសាបរទេសប៉េកាំងបានរៀបចំពិធីបញ្ចប់ការសិក្សា និងប្រគល់សញ្ញាបត្របញ្ជាក់ពីការសិក្សាឆ្នាំ ២០២២ តាមអនឡាញ ។

គួរបញ្ជាក់ថា តាមសេចក្តីសម្រេចពីគណៈកម្មាធិការសិក្សាស្រាវជ្រាវនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង មាននិស្សិត ២២៧៩ នាក់ទទួលសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និស្សិត ១២០១ នាក់ទទួលសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស និងនិស្សិត ៨៥ នាក់ទទួលសញ្ញាបត្រថ្នាក់បណ្ឌិត ។ ឯកឧត្តម ថាង វិនស៊ឺង និស្សិតបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យភាសាបរទេសប៉េកាំងនៅឆ្នាំ ១៩៦៥ និងជាអតីតប្រធានមូលនិធិ សុង ឈីងលីង ប្រទេសចិន ឯកឧត្តម វ៉ាង ទីងហួ លេខាបក្សនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង និងឯកឧត្តម យ៉ាង តាន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានអញ្ជើញចូលរួមក្នុងពិធីនេះ ។


No.2 North Xisanhuan Road, Beijing, P.R. China 100089

Copyright@BFSU.Support by ITC