វេទិកាបកប្រែអាស៊ី-ប៉ាស៊ីហ្វិកលើកទី ១០ បើកសម្ពោធនៅសាកលវិទ្យាល័យភាសាបរទេសប៉េកាំង

发布时间:2022-07-07

នៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២២ វេទិកាបកប្រែអាស៊ី-ប៉ាស៊ីហ្វិកលើកទី ១០ ដែលរៀបចំដោយសមាគមអ្នកបកប្រែអន្តរជាតិ និងសមាគមបកប្រែចិន បានបើកសម្ពោធជាផ្លូវការ ។ វេទិកានេះទទួលបន្ទុករៀបចំដោយសាកលវិទ្យាល័យភាសាបរទេសប៉េកាំង ។

ឯកឧត្តម ទូ ចានយាន់ ប្រធានសមាគមបកប្រែចិន និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានភាសាបរទេសចិន ឯកឧត្តម យ៉ាង តាន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង ឯកឧត្តម Alison Rodriguez ប្រធានសមាគមអ្នកបកប្រែអន្តរជាតិ ឯកឧត្តម Bart Defrancq ប្រធានសម្ព័ន្ធមហាវិទ្យាល័យបកប្រែនៃសកលវិទ្យាល័យអន្តរជាតិ បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងពិធីបើកសម្ពោធនេះ ។ វេទិកានេះរៀបចំក្រោមប្រធានបទ“កិច្ចសហប្រតិបត្តិការក្នុងពិភពបកប្រែ ៖ យុគសម័យថ្មី ការផ្លាស់ប្តូរថ្មី និងរូបមន្តថ្មី” ដែលមានតំណាងអ្នកបកប្រែជិត ៣០០ រូបមកពីប្រទេស និងតំបន់ចំនួន ៣៥ លើពិភពលោក បានចូលរួមក្នុងវេទិកានេះ ។


No.2 North Xisanhuan Road, Beijing, P.R. China 100089

Copyright@BFSU.Support by ITC