សកលវិទ្យាល័យភាសាបរទេសប៉េកាំងរៀបចំវេទិកាស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍តំបន់ ចិន-ជប៉ុន-កូរ៉េខាងត្បូង ឆ្នាំ ២០២២

发布时间:2022-06-14

កាលពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២២ វេទិកាស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍តំបន់ ចិន-ជប៉ុន-កូរ៉េខាងត្បូង ឆ្នាំ ២០២២ ដែលរៀបចំដោយសកលវិទ្យាល័យភាសាបរទេសប៉េកាំង បានប្រារឰឡើងតាមប្រព័ន្ធអនឡាញ ក្រោមប្រធានបទ“កិច្ចសហប្រតិបត្តិការចិន-ជប៉ុន-កូរ៉េខាងត្បូង និងក្នុងតំបន់អាស៊ីខាងកើតក្រោមបរិការណ៍សមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់” ។ ឯកឧត្តម យ៉ាង តាន សកលវិទ្យាធិការ និងជាលេខាបក្សរងនៃសកលវិទ្យាល័យភាសាបរទេសប៉េកាំង និងអ្នកជំនាញការជាង ៦០ រូបដែលមកពីសកលវិទ្យាល័យ និងស្ថាប័នសិក្សាស្រាវជ្រាវចំនួនជាង ១០ ទាំងក្នុងនិងក្រៅប្រទេសចិន រួមមានសកលវិទ្យាល័យភាសាបរទេសប៉េកាំង សកលវិទ្យាល័យពាណិជ្ជកម្មអន្តរជាតិ សកលវិទ្យាល័យសានតុង សកលវិទ្យាល័យហ្វូតាន វិទ្យាស្ថានសិក្សាស្រាវជ្រាវសេដ្ឋកិច្ចជុំវិញសមុទ្រជប៉ុន សកលវិទ្យាល័យ Kyoto ប្រទេសជប៉ុន និងសកលវិទ្យាល័យរដ្ឋ Chungnam ប្រទេសកូរ៉េខាងត្បូង បានអញ្ជើញចូលរួមក្នុងវេទិកានេះ ។

ក្នុងឱកាសវេទិកានេះ វេទិការតុមូលចំនួន ៥ បានរៀបចំឡើងក្រោមប្រធានបទ “កិច្ចសហប្រតិបត្តិការអន្តរជាតិអំពីការគ្រប់គ្រងគ្រោះមហន្តរាយ និងធានាសន្តិសុខ ចិន-ជប៉ុន-កូរ៉េខាងត្បូង” “ការកសាងទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ ចិន-ជប៉ុន-កូរ៉េខាងត្បូង” “សមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ចិន-ជប៉ុន-កូរ៉េខាងត្បូង” “ការបង្កើន និងផ្គុំឡើងវិញនូវខ្សែតម្លៃ ចិន-ជប៉ុន-កូរ៉េខាងត្បូង” និង“កិច្ចសហប្រតិបត្តិការអាស៊ីឦសានក្រោមការប្រកួតប្រជែងរវាងមហាអំណាច” ។ អ្នកជំនាញការដែកមកពីប្រទេសទាំង ៣ បានចែករំលែកបទពិសោធន៍ និងធ្វើការពិគ្រោះពិភាក្សាគ្នាយ៉ាងស៊ីជម្រៅក្រោមប្រធានបទខាងលើ ។


No.2 North Xisanhuan Road, Beijing, P.R. China 100089

Copyright@BFSU.Support by ITC