សកលវិទ្យាល័យភាសាបរទេសប៉េកាំងរៀបចំវេទិកាកម្រិតខ្ពស់ស្តីពីកំណែទម្រង់ និងការអភិវឌ្ឍការអប់រំភាសាបរទេសមូលដ្ឋានទូទាំងប្រទេសចិនឆ្នាំ ២០២២

发布时间:2022-05-21

នៅថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២២ វេទិកាកម្រិតខ្ពស់ស្តីពីកំណែទម្រង់ និងការអភិវឌ្ឍការអប់រំភាសាបរទេសមូលដ្ឋានទូទាំងប្រទេសចិនឆ្នាំ ២០២២ ដែលរៀបចំដោយសកលវិទ្យាល័យភាសាបរទេសប៉េកាំង ផ្តល់ការគាំទ្រដោយសមាគមការអប់រំចិន និងទីភ្នាក់ងារបោះពុម្ពផ្សាយការអប់រំ និងសិក្សាស្រាវជ្រាវភាសាបរទេសចិន និងទទួលបន្ទុកអនុវត្តដោយការិយាល័យជ្រើសរើសនិស្សិតនៃសកលវិទ្យាល័យភាសាបរទេសប៉េកាំង បានប្រារឰជាផ្លូវការ ។


ឯកឧត្តម ជូ យ៉ុងស៊ីន សមាជិកអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការនៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន អនុប្រធានគណៈកម្មាធិការកណ្តាលនៃគណបក្សជំរុញប្រជាធិបតេយ្យចិន ឯកឧត្តម លូយ ជីកាង ប្រធាននាយកដ្ឋានការអប់រំមូលដ្ឋាននៃក្រសួងការបរទេសចិន និងឯកឧត្តម វ៉ាង ទីងហួ លេខាធិការគណបក្សនៃសកលវិទ្យាល័យភាសាបរទេសប៉េកាំង បានថ្លែងសុន្ទរកថាសំខាន់ក្នុងវេទិកានេះ ។

អ្នកទទួលខុសត្រូវនៃស្ថាប័នអប់រំដែលមកពីខេត្តក្រុងផ្សេងៗនៃប្រទេសចិន គ្រូបង្រៀនភាសាអង់គ្លេស នាយកសាលា អ្នកទទួលខុសត្រូវការអប់រំ អ្នកសិក្សាស្រាវជ្រាវ អ្នកប្រកបអាជីពពាក់ព័ន្ធ សមាជិកនៃសមាគមមូលដ្ឋានអប់រំធនធានមនុស្សអន្តរជាតិនៃសកលវិទ្យាល័យភាសាបរទេសប៉េកាំង និងសមាជិកនៃសមាគមការអប់រំចិន បានជួបជុំគ្នាតាមអនឡាញ ដើម្បីធ្វើការពិគ្រោះពិភាក្សាគ្នាយ៉ាងស៊ីជម្រៅអំពីប្រធានបទ“គោរពតាមប្រពៃណី ធ្វើនាវានុវត្តន៍ ចូលរួមការបណ្តុះបណ្តាលធនធានមនុស្ស ៖ កំណែទម្រង់ការអប់រំភាសាបរទេសមូលដ្ឋាន និងការអភិវឌ្ឍមុខជំនាញគ្រូបង្រៀនក្រោមបរិការណ៍កំណែទម្រង់កម្មវិធីអប់រំ” ។

ក្នុងឱកាសវេទិកានេះ របាយការណ៍ស្តីពីការសិក្សាស្រាវជ្រាវប្រចាំឆ្នាំ និងគម្រោងដំណោះស្រាយអំពីសេវាកម្មអប់រំភាសាបរទេសមូលដ្ឋាន ត្រូវបានប្រកាសជាផ្លូវការ ។


No.2 North Xisanhuan Road, Beijing, P.R. China 100089

Copyright@BFSU.Support by ITC